នាពេលថ្មីៗនេះ កញ្ញា Bua Nalinthip បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតរបស់ស្ថានីយ៍ទូរទស្សន៍ TV Pool ។ តារាស្រីរូបនេះ និយាយថា មិត្ដភក្ដិស្និទ្ធស្នាលរបស់នាង នៅក្នុងឧស្សាហកម្មកម្សាន្ដគឺ Monchanok ដោយសារតែពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានតែមួយ ។

/

កញ្ញា Bua Nalinthip បានបន្ថែមថា ភ្នាក់ងាររបស់នាង ប្រៀបបាននឹងផ្ទះទី ២ របស់នាង ។ គ្រប់តារា ដែលបម្រើការក្រោមទ្រនុំនៃភ្នាក់ងារនេះ គឺជាមិត្ដភក្ដិនឹងគ្នា ហើយមើលទៅដូចជាបងប្អូននឹងគ្នាអញ្ចឹង ។ គ្រប់គ្នាអាចនិយាយអំពីបញ្ហាជីវិតផ្ទាល់ខ្លួន និងអ្វីគ្រប់យ៉ាងប្រាប់គ្នាបាន ហើយវាមិនផ្ដោតតែរឿងការងារម្យ៉ាងនោះទេ ។

អ្នកកាសែត បានសាកសួរនាងថា តើនាងនៅទំនេរ ឬមានស្នេហាហើយ ។ កញ្ញា Bua Nalinthip បានឆ្លើយថា នាងនៅទំនេរនៅឡើយទេ ។ នៅពេលសាកសួរនាងថា មានបុរសណា តាមចែចង់នាង ឬនៅ នាងនិយាយថា “មាន” ប៉ុន្ដែបុរសម្នាក់នោះ មិនទាន់ក្លាយជាមិត្ដប្រុសរបស់នាង នៅឡើយទេ ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates