ចាប់ពីថ្ងៃទី៥ខែមេសាកន្លងមក ក្រុមហ៊ុន អគ្គិសនី Tokyo (TEPCO) ក្រុមហ៊ុនគ្រប់គ្រង់
Fukushima I ជារោងចក្រអគ្គីសនីនុយគ្លេរអែរដែលជួបមហន្តរាយថ្ងៃ១១ខែមិនាកន្លងមក​ បានចាប់ផ្តើមសងការខូចខាតដល់ប្រជាជនត្រូវប៉ះពាន់ពីឧបទ្ទវហេតុនេះ។

ក្នុងកិច្ចប្រជុំកាសែតថ្មីៗនេះ អនុប្រធានប្រតិបតិ្តការ TEPCO បានឲ្យដឹងថាក្រុមហ៊ុននឹង
សង 20លានអៀន (សើ្មនឹង238.000USD) គឺការសងសំណង​ចំពោះ​ប្រជាជន​ស្ថិត​នៅតំបន់
ជិតឡបន្សុតធាតុនុយគ្លេអែរដែលត្រូវជន្លៀស ។ តាមពត៌មានរបស់មន្ត្រី TEPCO បានឲ្យដឹង
ថាសរុបមានចំនួន១០ក្រុងទទួលបានការសងសំណង ប៉ុន្តែមានក្រុងមួយមិនព្រមទទួល​ប្រាក់សងនោះ។

តាមពត៌មានថ្មីៗនេះ ពេលព្រឹកថ្ងៃ៦ខែមេសា TEPCO​ ប្រកាស​ថាគេបានជោគជ័យក្នុងការ
ទប់ស្កាត់​ជំនោរទឹកមានកំរិតជាតិវិទ្យុសកម្ម​ខ្ពស់ធ្លាយពីរោងចក្រអគី្គសនីនុយគ្លេអែរ
Fukushima លេខ១ ទៅមហាសមុទ្រប៉ាស៊ីហ្វិក។ TEPCO ក៏បន្ថែម ក្រុមហ៊ុនបានសប់
1.500លីត្រ natri silicat ដើម្បីធ្វើឲ្យរឹងដី​នៅតំបន់រកឃើញស្នាមបែក​របស់ឡបន្សុតធាតុ​
នុយគ្លេ​អែរលេខ២ របស់ Fukushima I។