ស្ត្រីជាច្រើន ព្យាយាមសាកល្បងពិនិត្យផ្ទៃដោយខ្លួនឯង ដោយសារតែពួកគេ រស់នៅឆ្ងាយដាច់ស្រយាលពីមន្ទីរពេទ្យ មណ្ឌលសុខភាព ឬឱសថស្ថានលក់ថ្នាំពេទ្យ ដែលពួកគេអាចទិញឧបករណ៍ពិនិត្យផ្ទៃពោះយកមកប្រើបាន។ ចំពោះស្ត្រីទាំងនេះ ការពិនិត្យផ្ទៃពោះ ដែលល្អបំផុតគឺការពិនិត្យដោយប្រើវិធីដ៏សាមញ្ញដោយខ្លួនឯង(DIY) ។ ការពិនិត្យផ្ទៃពោះដោយខ្លួនឯង ដោយប្រើស្ករស មិនបង្កគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែប្រសិនបើអនុវត្ដពុំបានត្រឹមត្រូវទេ ការពិនិត្យផ្ទៃពោះបែបនេះ ក៏ពុំមានប្រសិទ្ធភាពដែរ។ ប្រការសំខាន់ ស្រ្ដីគួរមានការប្រុងប្រយ័ត្ន មុននឹងជ្រើសរើសយកវិធីពិនិត្យផ្ទៃពោះដោយខ្លួនឯងណាមួយមកប្រើប្រាស់។

/

ប្រការត្រូវចងចាំ មុនពេលអនុវត្ដការពិនិត្យផ្ទៃពោះដោយខ្លួនឯងនៅផ្ទះ

ទោះបីជាលទ្ធផលនៃការពិនិត្យផ្ទៃពោះដោយខ្លួនឯង នៅផ្ទះដោយប្រើស្ករសបង្ហាញថា អ្នកមិនមានផ្ទៃពោះក៏ដោយ ក៏អ្នកត្រូវតែទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដើម្បីឱ្យប្រាកដថា អ្នកពិតជាមិនមានផ្ទៃពោះមែន។ ត្រង់ចំណុចនេះ គឺដោយសារតែការពិនិត្យផ្ទៃពោះរបៀបនេះ អាចពុំត្រឹមត្រូវតាមក្បួនពេទ្យ ដែលអាចបណ្ដាលឱ្យអ្នកបាត់បង់កត្ដាសំខាន់ៗក្នុងការផ្ដល់ទំហែទាំមុនសម្រាលកូន ដែលអ្នកត្រូវការជាចាំបាច់អំឡុងពេលមានផ្ទៃពោះ។ គ្រឿងផ្សំ ដែលអ្នកសម្រេចយកមកពិនិត្យផ្ទៃពោះ នៅផ្ទះដោយខ្លួនឯង ត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្ន ពីព្រោះផលិតផលមួយចំនួន អាចបង្កគ្រោះថ្នាក់ច្រើនជាង ផលប្រយោជន៍ល្អ។

គន្លឹះមូលដ្ឋាននៃការពិនិត្យផ្ទៃពោះនៅផ្ទះដោយខ្លួនឯង

ការពិនិត្យផ្ទៃពោះដោយខ្លួនឯង គឺធ្វើឡើងដើម្បីពិនិត្យរកវត្តមាននៃអ័រម៉ូនគភ៌ម្យ៉ាងឈ្មោះ hCG នៅក្នុងទឹកម៉ូត្រ។ បរិមាណអ័រម៉ូន hCG ដែលស្ថិតនៅក្នុងទឹកម៉ូត្ររបស់ស្រ្ដី អាចកំណត់ថា តើគាត់មានផ្ទៃពោះ ឬក៏អត់។ ស្ត្រី បញ្ចេញជាតិអ័រម៉ូននេះច្រើនបំផុត នៅពេលដែលគាត់មានផ្ទៃពោះ។

ពេលវេលាដ៏សមស្របបំផុត ក្នុងការពិនិត្យផ្ទៃពោះដោយប្រើស្ករស

ពេលវេលាល្អបំផុតដើម្បីពិនិត្យផ្ទៃពោះនៅផ្ទះដោយប្រើស្ករស គឺនៅពេលព្រឹកព្រហាម បន្ទាប់ពីអ្នកក្រោកពីគេង។ ទឹកម៉ូត្រពេលព្រឹក ជាទូទៅមានលក្ខណៈខាប់ ហើយវាជាការល្អបំផុតក្នុងការប្រាប់ថា តើអ្នកមានផ្ទៃពោះ ឬអត់។

/

រូបតំណាង

វិធីអនុវត្ដការពិនិត្យផ្ទៃពោះដោយប្រើស្ករស

ដើម្បីអនុវត្ត ការពិនិត្យផ្ទៃពោះនៅផ្ទះ ដោយប្រើស្ករស សូមយកចានគោមមួយ ហើយដាក់ស្ករស ២ ទៅ ៣ ស្លាបព្រាចូលទៅក្នុងចាននោះ។ នៅពេល ដែលអ្នកឈឺបន្ទោរបង់ទឹកម៉ូត្រ សូមបន្ទោរបង់ដាក់ក្នុងចាននោះ។ ប្រសិនបើស្កររលាយ មានន័យថា អ្នកមិនមានផ្ទៃពោះនោះទេ ប៉ុន្តែបើស្ករនោះកកដុំៗ មានន័យថា អ្នកមានផ្ទៃពោះហើយ។ សូមព្យាយាម ប្រើវិធីសាស្ត្រនេះ នៅពេលព្រឹកដើម្បីទទួលបានលទ្ធផលដ៏ត្រឹមត្រូវបំផុត ៕

/

ប្រែសម្រួល៖ សរ៉ាត

ប្រភព៖ onlymyhealth