តារាប្រុសកំពុងរះ លោក Mai Warit និងលោក August Vachiravit មានភាពស៊ីសង្វាក់គ្នាល្អណាស់ជាមួយនឹងកំពូលតារាស្រីកញ្ញា Yaya Urassaya ។

កាលពីឆ្នាំ ២០១៣ តារាប្រុសរូបសង្ហារលោក Mai Warit បានបង្ហោះរូបថតមួយសន្លឹកជាមួយតារាស្រី Yaya Urassaya នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក ។

/

អ្នកគាំទ្រជាច្រើន បានបញ្ចេញយោបល់ នៅក្រោមរូបថតបង្ហោះនោះថា តារាទាំងពីរនាក់នេះមានភាពស៊ីសង្វាក់គ្នាល្អណាស់ ។ មិនតែប៉ុណ្ណោះ អ្នកទស្សនាប្រាថ្នាចង់ឱ្យលោក Mai Warit និងកញ្ញា Yaya Urassaya សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដទៀតផង ។

/

កាលពីឆ្នាំ ២០១៥ លោក August Vachiravit ក៏បានបង្ហោះរូបថតរបស់លោកជាមួយកញ្ញា Yaya Urassaya និងតារាប្រុសផ្សេងទៀត នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោកផងដែរ ។ តារាប្រុសកំពុងរះរូបនេះ បានជួបកំពូលតារាស្រី នៅក្នុងកម្មវិធីទទួលពានរង្វាន់ ។ នៅក្នុងរូបថត ពួកគេពិតជាស្រស់ស្អាត និងសង្ហារខ្លាំងណាស់ ហើយវាពិតជាអស្ចារ្យ ប្រសិនបើពួកគេសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate