ព័ត៌មានអន្តរជាតិ ៖ ជំនួសអោយចេញប្រតិបតិ្តការទៅចាប់ចោរ ក្រុមមន្រ្តីប៉ូលីសមកពីប្រទេស អូស្រ្តាលី បែរជាត្រូវទៅចាប់ពស់ដ៏ធំមួយក្បាលទៅវិញ បន្ទាប់ពីទទួលបានទូរស័ព្ទប្តឺង ថាវាបានវារ និងលុកលុយចូលទៅក្នុងហាងសប្បុរសធម៌មួយកន្លែង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ស្កាយ ។

គួរបញ្ជាក់ផងដែរថា ករណីពស់ថ្លាន់ដ៏ធំមួយក្បាល ដែលមានប្រវែងដល់ទៅជិត ៦ ម៉ែត្រវារចូលហាងសប្បុរសធម៌ មួយនេះ គឺបានកើតឡើង នៅឯទីក្រុង Ingham ភាគខាងរដ្ឋQueensland ប្រទេសអូស្រ្តាលី។

យ៉ាងណាមិញ បើយោងតាមសម្តី លោក Don Auld ដែលជាមេបញ្ជាការមន្រ្តីប៉ូលីសបានអោយដឹង ប្រភេទពស់ថ្លាន់ដ៏ធំមួយក្បាលនេះ (Python) ត្រូវបានរកអោយឃើញថា មានប្រវែងដល់ទៅជិត ៦ ម៉ែត្រ ខណៈពេលដែលវាមានទម្ងន់ដល់ទៅ ១៧ គ.ក ហើយវាត្រូវបានចាប់ជាប់ បន្ទាប់ពីម្ចាស់ហាងសប្បុរសធម៌ Vinnies បានផ្តល់ជាព័ត៌មាន នឹងប្តឹងទៅភ្នាក់ងារមានសមត្តកិច្ច ។ ដោយឡែក បន្ទាប់ពីចាប់វាបានហើយនោះ ពស់ថ្លាន់មួយប្រភេទនេះ ត្រូវបានគេយកទៅទីលំនៅថ្មីរបស់វា នោះគឺ តំបន់ដីសើម ដែលនៅក្បែរនោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ