អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបាន ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិនម្នាក់ត្រូវបាន រកអោយឃើញថា បានបង់ប្រាក់ £500 ជាសំណងនៅក្នុងការដាក់ឈ្មោះឆ្កែរបស់ខ្លួនដូចទៅ នឹងឈ្មោះអ្នកជិតខាងម្នាក់។
គួរបញ្ជាក់ផងដែរថា កាលពីអំឡុង ៦ ឆ្នាំមុន ស្រ្តីជនជាតិចិនដែលត្រូវជាម្ចាស់ឆ្កែរូបនោះ ធ្លាប់មានការឆ្លោះប្រកែកគ្នាជាមួយនឹងអ្នកជិតខាង Wang Sun ក៏ដោយសារតែការពង្រីកសំ យ៉ាបផ្ទះលយចូលទៅដីអ្នកជិតខាង។

លុះក្រោយមក មិនយូរប៉ុន្មាន បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាលោកស្រី Hu Lin ដែលត្រូវ ជាម្ចាស់ឆ្កែមួយក្បាលនោះ ក៏បានដាក់ឈ្មោះឆ្កែខ្លួនថា Wang ខណៈពេលដែលអ្នកជិតខាង Wang Sun បានដើរមកជិត ឬ ឃើញគ្នានោះ លោកស្រីតែងតែជេរប្រមាថជាមួយនឹងពាក្យ សម្តីអាក្រក់ៗ ដែលមិនអាចទទួលយកបាន ដែលគោលគំនិតចម្បងរបស់លោកស្រីនោះ មិនមែនជេរឆ្កែរបស់ខ្លួននោះទេ តែចិត្តបែរជាចង់ជេរអ្នកជិតខាង Wang Sun ទៅវិញនោះ ទេ។
ដោយទ្រាំនឹងអាកប្បកិរិយា មិនអាចទទួលយកបាននេះ Wang Sun ក៏បានធ្វើការប្តឹងផ្តល់ រហូតដល់ឈ្មះក្តី ដោយទទួលបាននូវសំណងជាទឹកប្រាក់ £500 និងការសុំទោសថែមទៀត ផង៕
ដោយ ៖ ពិសី ប្រភព ៖ Happening