Meizu MX5 នឹងក្លាយជាម៉ូដែលទូរស័ព្ទឆ្លាតវៃដំបូង ក្នុងប្រវត្តិសាស្ដ្រនៃបណ្ដាឧបករណ៍ Android ដែលមានកាមេរ៉ាលំដាប់យក្សបែបនេះ។

/

ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ ក្រុមហ៊ុនផលិតទូរស័ព្ទ Meizu គ្រោងនឹងបញ្ចេញផលិតផលថ្មីរបស់ខ្លួន ដែលមានកាមេរ៉ាលំដាប់ខ្ពស់ មិនចាញ់ Lumia 1020 ដែលធ្លាប់បានបង្កព្យុះភ្លៀងនាពេលកន្លង។

ក្រោយពីរយៈពេល ១ខែនៃការបញ្ចេញ Meizu MX Pro ដែលមានគ្រឿងម៉ាស៊ីនខ្លាំងក្លា អេក្រង់ 5,5 អ៊ិន្ឈ៍ QHD ឬ A 2K , ឈីប 8-core, កាមេរ៉ា 20,7MP និងមានសេនសឺរស្កេនក្រយៅដៃ ក្រុមហ៊ុន ផលិតទូរស័ព្ទមកពីចិន កំពុងតែត្រៀមឧទ្ទេសនាមកំណែកបន្ទាប់ ដែលមានឈ្មោះថា MX5 ។

/

MX5 នឹង​មាន​អេក្រង់​ចំនួន ២ នៅ​ខាង​មុខ និង​ខាង​ក្រោយ

យោងតាមអ្នកវិភាគ Sun Chang Xu ស្មាតហ្វូន MX5 នឹងត្រូវបានបំពាក់កាមេរ៉ាឡើងដល់ ៤១MP គឺប្រហាក់ប្រហែលនឹង Lumia 1020 របស់ Microsoft ។ ក្រៅពីនេះ ស្មាតហ្វូន MX5 ក៏នឹងប្រើ​ប្រាស់អេក្រង់ទីពីរ e-ink នៅលើខ្នងរបស់វា ដូចទៅនឹង Yota Phone ។

/

MX Pro របស់​ក្រុម​ហ៊ុន​ចិន Meizu

បណ្ដាព័ត៌មានផ្សេងៗរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ការរត់ប្រណាំង​ផ្នែកគ្រឿងម៉ាស៊ីន និងកាមេរ៉ា កំពុងតែកើតឡើងយ៉ាងសកម្មភាពបំផុត ហើយគេជឿថា ការប្រកួតប្រជែងនេះ នឹងកាន់តែខ្លាំងក្លា នាពេលខាងមុខ ពិសេសគឺបណ្ដាក្រុមហ៊ុនមកពីប្រទេសចិន។ ចំណែកឯក្រុមហ៊ុន Microsoft វិញ ត្រូវបាន TechRadar ដកស្រង់ការវិភាគរបស់អ្នកជំនាញការ ឱ្យដឹងថា ក្រុមហ៊ុននេះ នឹងមិននៅស្ងៀមនោះដែរ បន្ទាប់ពីបានបញ្ចេញ Lumia 1020 ។ កំណែបន្ទាប់របស់ Lumia 1020 នឹងប្រើប្រាស់កាមេរ៉ាឡើងដល់ ៥០MP។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Androidheadline/TechRadar‎