ព័ត៌មានអន្តរជាតិ៖ កាលពីថ្ងៃសុក្រកន្លងទៅ នៅឯប្រទេសសឹង្ហបុរី ពោលគឺនៅក្នុងវិទ្យាស្ថាន Temasek Polyechnic បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានក្លែងបន្លំធ្វើជាមនុស្សស្រី និងចូលទៅក្នុងបន្ទប់ទឹកនារី រួចធ្វើការប្រមាញ់រូបថតមួយចំនួន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស singaporeseenដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ ដែលជាសិស្សសាលាប្រុសរូបនេះ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងច្បាស់នៅឡើយនោះទេ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា បុរសដែលជាសិស្សសាលារូបនេះ បានពាក់សក់វែង ក្លែងបន្លំជាស្រី និងបានចូលទៅក្នុងបន្ទប់ទឹកនារី រួចធ្វើការតាមប្រមាញ់រូបថតមួយចំនួន ។ តែដោយស្ថិតនៅក្នុងសម្លៀកបំពាក់ជាបុរស ខណៈមានត្រឹមតែសក់វែងនោះ បុរសរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាបុរសនោះទេ។
ភ្លាមៗនោះ កាលដែលបានដឹងថា មានបុរសក្លែងធ្វើជាស្រី ចូលទៅក្នុងបន្ទប់ទឹកហើយនោះ ក៏មានការអន្តរាគមន៍ពីសំណាក់សន្តិសុខ ដោយបាន ចាប់ឃាត់ខ្លួន គេនៅនឹងកន្លែងតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen