ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះអោយដឹងថា ចិនបានដាក់ដំណើរការជាផ្លូវការហើយនូវរថភ្លើងដែលវែងជាងគេ និងលឿនជាងគេលើលោក។

គួរបញ្ជាក់ផងដែរថា រថភ្លើងមួយនោះ មានឈ្មោះថា G502 ដែលបានដាក់អោយប្រើប្រាស់នូវក្នុងស្ថានីយរថភ្លើង Changsha South Railway នៅក្នុងទីក្រុង Changsha ខេត្តHunan ប្រទេសចិន។ រថភ្លើងនេះ ត្រូវបានភ្ជាប់ពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុង Guangzhou ហើយអាចរត់ជាមធ្យមបានក្នុងល្បឿង ៣០០ គីឡូម៉ែត្រក្នុង១ ម៉ោង ដែលបានកាត់បន្ថយការធ្វើដំណើរនៅលើផ្លួវនេះ មកនៅត្រឹមតែ ៨ម៉ោង ដែលធម្មតាផ្លូវនេះត្រូវចំណាយពេល ២០ម៉ោងឯណោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ BBC