ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ភូមិ Oymyakon ដែលមានទីតាំងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានរកអោយឃើញ នឹងទទួលស្គាល់ថា ជាកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាងគេលើលោក ពោលគឺ មានសីតុណ្ហភាពដល់ទៅ -50 ក្រោមសូន្យឯណោះ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា ភូមិនេះមានចំនួនប្រជាជនប្រមាណជាង ៥០០ នាក់តែប៉ុណ្ណោះ ស្របពេលដែលសីតុណ្ហភាពត្រជាក់ដល់កំរិតនេះក៏មានជាបញ្ហាចំពោះពួកគេផងដែរ ដោយឡែក បើនិយាយពីសាលារៀនក្នុងស្រុកវិញ ត្រូវបានរកអោយឃើញថា នឹងបិទទ្វារល្គិកណាសីតុណ្ហភាពធ្លាក់ដល់ -52 ក្រោមសូន្យ។

គួរបញ្ជាក់ផងដែរថា នៅភូមិនេះផ្ទាល់ មានកំពស់ប្រមាណជាង 750 ម៉ែត្រពីនីវូទឹកសមុទ្រហើយបើនិយាយពីសីតុណ្ហភាពនារដូវក្តៅរបស់គេវិញ មានសីតុណ្ហភាពត្រឹមតែ 20°C តែប៉ុណ្ណោះ៕
ដោយ ៖ ពិសីប្រភព ៖ spy