ព័ត៌មានអន្តរជាតិ  ៖  ដោយយោងតាមអត្ថបទផ្សាយ  របស់ទីភ្នាក់ងារសារព័ត៌មានបរទសCNN ដែលទើបតែបានចេញផ្សាយកាលពីព្រឹកមិញនេះ អោយដឹងថា  នៅឯប្រទេសអ៊ីរ៉ាក់ពោលគឺនៅក្នុងរដ្ឋធានី បាដាដ តែម្តង ខ្មាន់កាំភ្លើង បានបើកការវាយប្រហារដោយសម្លាប់មនុស្សរង្គាល ដល់ទៅ ១២ នាក់  នៅឯផ្ទះបនស្រីមួយកន្លែង កាលពីថ្ងៃពុធម្សិលមិញនេះ

គួរបញ្ជាក់ផងដែរថា ករណីសោកនាដកម្មខាងលើនេះ បានកើតឡើង ស្របពេលដែលប្រទេសនេះ ក៏កំពុងតែជូយនូវវិបត្តិសង្គ្រាមស៊ីវិល ហែកហួរអស់រយៈពេលជាច្រើនឆ្នាំ​ ខណៈពេលដែលអំពើហឹង្សាបានកើតឡើងទូទាំងផ្ទៃប្រទេស។

width=431

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  មកទល់នឹងពេលនេះ  ករណីឃាតកម្មខាងលើ  មិនទាន់មានប្រភពណាមួយចេញមុខ មកទទួលខុសត្រូវនៅឡើយនោះទេ   ស្របពេលដែលក្រុមមន្រ្តីប៉ូលីសក៏កំពុងតាមដានស៊ើបអង្កេត រកអ្នកដែលនៅពីក្រោយរឿងនេះ  ថាតើវាអាចជាការវាយប្រហាររបស់ក្រុមឧទ្ទាមឬក៏យ៉ាងណា? ៕

ដោយ ៖ រិទ្ធីប្រភព ៖ cnn