ស្រ្ដីក្នុងគ្រួសារ គួររៀបចំខ្លួនរួចជាស្រេច មុនពេលអ្នកមានផ្ទៃពោះ មុនពេលរួមភេទជាមួយប្ដី យ៉ាងហោចណាស់ ឱ្យបាន ៣ខែ ។ សកម្មភាពមួយចំនួន ស្ត្រី គួរយល់ដឹង ដូចជា បញ្ឈប់ការជក់បារី កំណត់ទម្ងន់ដើម្បីសុខភាព ត្រួតពិនិត្យឱសថ ដែលអ្នកកំពុងប្រើប្រាស់ ។ កត្តាសំខាន់ៗ ៤ យ៉ាងន ដែលអ្នកអាចអនុវត្ដដើម្បីបង្កើនសុខភាព មុនពេលមានផ្ទៃពោះ រួមមាន៖

១. ចូរអ្នកទទួលទានឱសថប្រភេទ អាស៊ីដ Folic    ឱ្យបាន ៤០០​ ទៅ ៨០០  មីក្រូក្រាមរៀងរាល់ថ្ងៃ ប្រសិនបើអ្នក គ្រោងមានផ្ទៃពោះ  ឬអាចមានផ្ទៃពោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ទារកមិនពេញលេញដូចជា ខួរក្បាល និងឆ្អឹងខ្នងជាដើម ។  ស្រ្ដីគ្រប់រូបត្រូវការចាំបាច់នូវបរិមាណអាស៊ីដ  Folic  រាល់ថ្ងៃ។   ចូរអ្នកប្រឹក្សាជាមួយ វេជ្ជបណ្ឌិតអំពីតម្រូវការវីតាមីន និងអាស៊ីដ  Folic ។  វេជ្ជបណ្ឌិតមួយចំនួន ចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ឱសថមានវីតាមីន មុនពេលមានផ្ទៃពោះ ដែលសម្បូរទៅដោយបរិមាណជាតិអាស៊ីដ Folic ខ្ពស់ ។ ២. ប្រសិនបើអ្នកកំពុងទទួលការព្យាបាលជំងឺអ្វីមួយ ត្រូវឱ្យប្រាកដថា   អ្នកទទួលបានការព្យាបាលត្រឹមត្រូវ។ អាការៈរោគមួយចំនួន   អាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះ   ឬអាចមានឥទ្ធិពលមិនល្អ ដូចជា ប្រភេទជំងឺ ហឺត ជំងឺទឹកនោមផ្អែម បញ្ហាសុខភាពទូទៅ សភាពធាត់ខ្លាំង ឬរោគប្រកាច់ជាដើម។

/ ៣. ចូរប្រឹក្សាជាមួយវេជ្ជបណ្ឌិត  អំពីវេជ្ជបញ្ជាប្រើប្រាស់ឱសថ និងបរិមាណថ្នាំច្រើនហួស ដែលអ្នកកំពុងប្រើប្រាស់។ ទាំងនេះរួមបញ្ចូលទាំងអាហារូបត្ថម្ភ ឬរុក្ខឱសថផងដែរ  ហើយចូរអ្នកធ្វើឱ្យប្រាកដថា  វ៉ាក់សាំងបង្ការដែលអ្នក ចាក់ គឺមិនផុតកាលបរិច្ឆេទទេ។ ៤. ចូរជៀសវាងការប៉ះពាល់សារធាតុពុល  ដែលអាចបង្កឱ្យមានជំងឺ ទាំងនៅកន្លែងការងារ និងនៅផ្ទះ។ ចូរអ្នកនៅ ឱ្យឆ្ងាយពីសារធាតុគីមី និងសត្វឆ្មា និងលាមករបស់វា ហើយត្រូវបញ្ឈប់ការជក់បារី និងឈប់ទទួលទានគ្រឿងស្រវឹង ៕

/

ប្រែសម្រួល ៖ សារ៉ាត់