ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន   ពីគេហទំព័រ Happeningដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្មេងបុ្រសសិស្សសាលាវ័យទើបតែ  ១១  ឆ្នាំ ជនជាតិអេស្ប៉ាញមា្នក់  ត្រូវបានរកអោយឃើញថា បានបោកប្រាស់ឪពុកម្តាយរបស់ខ្លួន  ដោយធ្វើ់ជា   គេត្រូវបានចាប់ជំរិត ក្លែងក្លាយ  ក៏ព្រោះតែចង់គិចវេះពីការជួបជុំពេលល្ងាច រវាងលោកគ្រូអ្នកគ្រូ   និងអាណាព្យាបាល ស្តីពីការពិភិក្សាទៅលើការសិក្សារបស់កូន។

width=459

ស្របពេលដែលការសិក្សាមិនភាពរីកចំរើន   និងមិនចង់អោយឪពុកម្តាយរបស់ខ្លួនដឹងនោះ ក្មេងបុ្រសសិស្សសាលាវ័យទើបតែ ១១ ឆ្នាំ ជនជាតិអេស្ប៉ាញមិនទាន់បញ្ជាក់ឈ្មោះនោះ ក៏បែងឆ្វេងរកឃើញគំនិតមិនគប្បីពោលគឺការជំរិតក្លែងក្លាយដោយគេបានរត់ទៅពួនផ្ទះល្វែងមួយផ្សេងទៀត ជាកម្មសិទ្ធរបស់ក្រុមគ្រួសារនេះ រួច  call ទៅឪពុករបស់ខ្លួនថា គេត្រូវបានចាប់ជំរិតហើយ។

កាលដែលបានដឹងថា សោរផ្ទះល្វែងមួយផ្សេងទៀត ជាកម្មសិទ្ធរបស់ក្រុមគ្រួសារនេះ បានបាត់ហើយនោះ ពួកគេក៏បាននាំគ្នាទៅឆែកឆេរនៅទីនោះ ទើបបានដឹងថា អាកំហូចតូចវ័យ១១ ឆ្នាំ បានរត់ទៅពួននៅទីនោះ  ជាជាងការមកជួបជុំពេលល្ងាចរវាងមាតាបិតានិងលោកគ្រូអ្នកគ្រូ៕

ដោយ ៖ ពិសីប្រភព​៖ Happeing