ព្រឹត្តិការណ៍ MWC ជិតនឹងមកដល់ រូបភាព Galaxy S6 Edge អេក្រង់កោងទាំងពីរចំហៀងរបស់ Samsung ក៏ត្រូវបានគេបញ្ចេញឱ្យឃើញ។

ទន្ទឹមនឹង Galaxy S6 គេដឹងថា Galaxy S6 Edge ក៏នឹងក្លាយជាចំនុចសំខាន់នៃព្រឹត្តិការណ៍របស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះដែរ។ យោងតាមរូបភាពដែលបានលេចធ្លាយ គេឃើញថា ផ្នែកគែមអេក្រង់កោងរបស់ Galaxy S6 Edge ហាក់ដូចជាតូចជាង បើធៀបនឹង Galaxy Note Edge។


Galaxy S6 Edge មានរូបរាងតូច និងវែង ដោយសារតែផ្នែកគែមខាងលើ និងក្រោម មានទំហំធំ។ ចំណែករន្ធដោតកាស ក៏ត្រូវបានយកមកដាក់នៅជ្រុងខាងក្រោម រីឯកាមេរ៉ាក្រោយ បែរជាលយចេញមកក្រៅ។ និយាយរួម ក្រៅពីអេក្រង់កោងទាំងពីរចំហៀង គេជឿថា រូបរាងទូទៅនៃ Galaxy S6 Edge ក៏ មិនមានអ្វីប្ដូរផ្លាស់ច្រើនដែលគួរឱ្យយកចិត្តទុកដាក់ បើធៀបទៅនឹង Galaxy S6 ។




អំពីគ្រឿងម៉ាស៊ីនវិញ ទូរស័ព្ទ Samsung Galaxy S6 Edge នឹងប្រើប្រាស់ផ្នែករឹង (hardware) ដូចទៅនឹង Galaxy S6។ សង្ឃឹមថា Samsung អាចនឹងនាំមកនូវបទពិសោធថ្មី សម្រាប់អ្នកប្រើប្រាស់ បន្ទាប់ពី Galaxy S6 Edge ត្រូវបានបញ្ចេញលក់ក្នុងទីផ្សារ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena