អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា គ្រាប់បែកដ៏ធំសម្បើមមួយ ត្រូវបានរកឃើញនាអាកាសយានដ្ឋាន Sendai ភាគខាងជើងប្រទេសជប៉ុន។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាប់បែកនោះត្រូវបានគេជឿថា បានបន្សល់ទុកចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកម្ល៉េះ ស្របពេលដែលមកទល់នឹងពេលនេះ វាត្រូវបានរកឃើញ ខណៈពេលដែលក្រុមការងារកំពុងតែធ្វើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នាអាកាសយានដា្ឋនមួយនេះ ក្រោយពីត្រូវបានរងគ្រោះដោយគ្រោះធម្មជាតិរលកយក្ស ស៊ូណាមិ កាលពីដើមឆ្នាំ ២០១១ ។
បើយោងតាមសម្តីរបស់លោកHiroshi Ouchi ដែលជាមន្រ្តីប៉ូលីសប្រចាំតំបន់នេះ ក៏បានបញ្ជាក់ផងដែរថា ៖ រាល់ជើងហោះហើរទាំងអស់ ត្រូវបានផ្អាក ខណៈពេលដែលគ្រាប់បែក ដែលមានទម្ងន់ដល់ទៅ ២៥០ គីឡូក្រាម ត្រូវបានរកឃើញនូវក្នុងអាកាសយានដ្ឋានមួយនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky