សម្រាប់ប្រជាជនហ្គាណា ពិធីបុណ្យសពគឺជាពេលវេលាទុក្ខសោកដ៏ធំមួយ។ ពួកគេគិតថា នៅពេលដែលពួកគេស្លាប់ គេនឹងបានផ្លាស់ប្តូរ ទៅកាន់ជីវិតមួយផ្សេងទៀត។ ម៉្យាងវិញទៀត ពួកគេនឹងស្លាប់ដោយមានកិត្តិយស នៅពេលដែលមានក្តារមឈូស ដ៏ស្រស់ស្អាត សម្រាប់ដាក់សាកសពពួកគេ។

ក្តារមឈូសត្រូវបានគេរចនាឡើង នៅក្នុងរោងចក្រមួយ ស្ថិតនៅតាមបណ្តោយផ្លូវ នៃទីក្រុង Accra ទៅតាមទិដ្ឋភាព នៃជីវិតរស់នៅរបស់អ្នកស្លាប់ មានដូចជា រថយន្តប្រសិនបើ គេជាអ្នករត់តាក់ស៊ី, ត្រីប្រសិនបើគេជាអ្នកនេសាទ ឫក៏ម៉ាស៊ីន កាត់ដេរ ប្រសិនបើគេជា ជាងកាត់ដេរ និងមានជាច្រើនទៀតដូចជា ៖ ដបស្រាបៀរ, ទូរស័ព្ទដៃ, មាន់, តោ, ដំរី, ដបភេសជ្ជៈកូកាកូឡា ជាដើម។

ក្តារមឈូសមួយអាចមានតំលៃរហូតទៅដល់ ៤០០ដុល្លារសហរដ្ឋអាមេរិក ដែលវាគឺជាតម្លៃ ដ៏ថ្លៃមួយ ស្មើទៅនឹងប្រាក់ខែមួយឆ្នាំ របស់បុគ្គលិកម្នាក់ នៅក្នុងប្រទេសនេះ។

បច្ចុប្បន្ន ក្តារមឈូសដែលមានរូបរាងប្លែកៗទាំងអស់នេះ បានក្លាយជាប្រពៃណីថ្មីមួយ សម្រាប់ប្រជាជនហ្គាណា ហើយក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ ពីសំណាក់ភ្ញៀវទេសចរ នៅក្នុងប្រទេសមួយនេះ៕

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល