ស្បែកស ភ្លឺរលោង តឹងណែន និង គ្មានមុន គឺជាបំណងប្រាថ្នា របស់មនុស្សគ្រប់រូប ជាពិសេសគឺសំរាប់មនុស្សស្រីតែម្តង។ មានវិធីជាច្រើន ដែលអាចជួយឱ្យស្បែកមុខ របស់អ្នកសម៉ដ្ឋ និងគ្មានមុន ដោយប្រើប្រាស់ផលិតផលកែសម្ជស្ស និង វិធិធម្មជាតិ។
ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាសបិទមុខកំចាត់មុន និងធ្វើឱ្យស្បែកមុខរបស់អ្នកសភ្លឺរលោងគ្មានស្នាម ដោយធម្មជាតិ។

គ្រឿងផ្សំ៖ -ម្ស៉ៅរមៀត-ទឹកឃ្មុំ-ទឹកដោះគោឆៅ-ស្លាបព្រាកាហ្វេមួយ-កូនចានមួយ
វិធីផ្សំគ្រឿងធ្វើម៉ាសបិទមុខ៖១. ដាក់ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចាន២. យកម្ស៉ៅរមៀត មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចាន (ម្ស៉ៅរមៀត អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប ឬ អាចយករមៀត មកកិនឱ្យម៉ដ្ឋ រួចហាលឱ្យស្ងួត)។៣. បន្ថែមទឹកដោះគោឆៅ មួយ ទៅ ពីរស្លាបព្រាកាហ្វេ ចូលក្នុងចាន៤.បន្ទាប់មក កូរគ្រឿងផ្សំទាំងអស់នេះចូលគ្នាឱ្យសព្វដើម្បីឱ្យវាក្លាយទៅជាម៉ាសបិទមុខ៕
វិធីប្រើប្រាស់៖ យកម៉ាសបិទមុខ ដែលបានផ្សំរួចខាងលើ លាប ឬ ដុស ម៉ាស្សាថ្មមៗនៅលើស្បែកមុខ ដោយប្រើប្រាស់ច្រាស់ដុសធ្មេញ ឬ ជក់ ដើម្បីកុំឱ្យប្រលាក់ដៃ។ បន្ទាប់មកទុកវាឱ្យឡើងពណ៌លឿងព្រឿងៗ នៅលើស្បែករបស់អ្នក រួចយកប្រណាត់ រុំឱ្យមូលដូចកូនបាល់ ឬ សំឡី ជ្រលក់ ក្នុងទឹកដោះគោឆៅ ហើយដុសត្រង់កន្លែងស្នាមប្រលាក់ពណ៌លឿងនោះចេញថ្មមៗ។ ប្រើប្រាស់វិធីនេះ ឱ្យបាន ពីរ ទៅ បីដង ក្នុងមួយសប្តាហ៍ នឹងធ្វើ ស្បែកមុខរបស់អ្នកសម៉ដ្ឋ ភ្លឹរលោង តឹងណែន និង គ្មានមុន បានយ៉ាងឆាប់រហ័ស៕
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies