ព័ត៌មានអន្តរជាតិ ៖  តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  rocketnews24 ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ប្រទេសគុយវែត បានប្រារព្វខួបលើកទី  ៥០  របស់ខ្លួនក្នុងការបង្កើតច្បាប់រដ្ឋធម្មនុញ្ញយ៉ាងឱឡារិក ។

width=481

គួរបញ្ជាក់ផងដែរថា  នៅក្នុងឧកាសប្រារព្ធកម្មវិធីខួបលើកទី ៥០ នេះ  ប្រទេសគុយវែតក៏បានបំបែកឯតទគ្គកម្មពិភពលោកផងដែរ  ក្នុងការបាញ់កាំជ្រួចដល់ទៅ ៧៧,២៨២ ដើមចូលទៅក្នុងលំហអាកាស ដែលមានតម្លៃដល់ទៅ ១៥ លានដុល្លារឯណោះ។ លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា នាឧកាសដ៏អធឹកអធមមួយនេះ មានមនុស្សចូលរួមទស្សនាដល់ទៅ ១០,០០០ នាក់។ ជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាពរួមនាពេលនោះ មានភាពអស្ចារ្យយ៉ាងណា តាមដានទស្សនានូវវីដេអូឃ្លីបខ្លី ក៏ដូចជាបណ្តារូបភាពមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖

width=481

width=479

width=477

width=478

ដោយ ៖ ពិសីប្រភព ៖ rocketnews24