ព័ត៌មានអន្តរជាតិ ៖ ពិតណាស់​​   កាលពីវេលាព្រឹកម្សិលមិញនេះ  ទំព័រសារព័ត៌មានយើងខ្ញុំធ្លាប់បានចេញផ្សាយរួចម្តងមកហើយ នូវករណីសោកនាដកម្មផ្លូវដែក ផ្ទុះឆេះរថភ្លើងដែលបានសម្លាប់មនុស្សជាច្រើនសិបនាក់ នៅឯប្រទេសអេស៉្បាញ

width=436

យ៉ាងណាមិញ  មកទល់នឹងពេលនេះ  បើយោងតាមប្រភពសារព័ត៌មានចុងក្រោយបង្អស់បានអះអាងអោយដឹងថា     វេលាថ្មើរនេះ  ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតកើនឡើងដល់ យ៉ាងហោចណាស់ ៨០ នាក់ ស្របពេលដែលក្រុមមនុស្សច្រើនជាង១០០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។

width=429

ដោយឡែក បើនិយាយពីមូលហេតុពិត ដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ      ក៏ត្រូវបានរកឃើញផងដែរ  ក្រោយពីធ្វើការតាមដានស៊ើបអង្កេតនោះគឺ    បណ្តាលមកពីការបើករថភ្លើងក្នុងល្បឿនមួយដ៏លឿនមែនទែន   លើសពីការកំណត់ទុករបស់ច្បាប់ ពោលគឺ អ្នកបើកបររថភ្លើងបើកក្នុងល្បឿន​​ ដល់ទៅជិត ២០០ គ.ម ក្នុងមួយម៉ោង ស្របពេលដែលច្បាប់ចែង​ និងកំណត់ថានៅពេលណាមកដល់ទីប្រជុំជនមួយនេះ     ពោលគឺ កន្លែងកើតហេតុ រថភ្លើងតំរូវអោយបើកក្នុងល្បឿនតែ ៨០ គ.ម ក្នុងមួយម៉ោងតែប៉ុណ្ណោះ។

width=425

ដោយសារតែការបើករថភ្លើង  ក្នុងល្បឿនមួយដ៏លឿនហួសកំរិតនេះហើយ ទើបធ្វើអោយរថភ្លើង   បើកធ្លាក់ចេញពីផ្លូវ និង បណ្តាលអោយកើតមានឡើង  នូវ សោកនាដកម្ម ដ៏គួរអោយរន្ធត់នេះតែម្តង។ ខាងក្រោមជាវីដេអូ  តាមដានទស្សនាបន្តិចទៅ ដើម្បីអោយជ្រាបកាន់តែច្បាស់ ៖

ដោយ​ ៖ រិទ្ធីប្រភព ៖ yahoo