ព័ត៌មានអន្តរជាតិ ៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតពីរផ្សេងគ្នា កាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោច ៤៧ នាក់ ស្របពេលដែល ៩០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល នេះបើតាមការអោយដឹងពីអត្ថបទសារព័ត៌មានបរទេស CNN ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់អោយដឹងផងដែរថា ករណីបំផ្ទុះគ្រាប់បែកនេះ វាគឺជាការវាយប្រហារចុងក្រោយបំផុត របស់ក្រុមឧទ្ទាម បះបោរប្រឆាំងនិងរដ្ឋាភិបាល។

គួររំឭកផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើនេះ ត្រូវបានបើកការវាយប្រហារ នៅឯភាគនិរតី ទីក្រុង Quetta ខណៈពេលដែល ជនដៃដល់ បានបំផ្ទុះគ្រាប់បែកអត្តឃាតមួយនោះ សម្លាប់ខ្លួនឯង និង បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដល់ទៅ ៣០នាក់ ស្របពេលដែល ៥០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ។
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN