ព័ត៌មានអន្តរជាតិ ៖​​  បើយោងតាមការដកស្រង់អត្ថបទផ្សាយ  ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស​​  ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ  អោយដឹងថា នារីវ័យ ២៤ ឆ្នាំម្នាក់ មានឈ្មោះ  Sarah McClay  ជាបុគ្គលិកបំរើការនៅក្នុងសួនសត្វ  ត្រូវបានរកឃើញស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីត្រូវបានសត្វខ្លាកំណាចមួយក្បាលបើកការវាយប្រហារទៅលើរូបនាង     កាលពីរសៀលថ្ងៃសុក្រកន្លងទៅ នៅឯសួនឧទ្យានជាតិ  South Lakes Wild Animal Park  ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអង់គ្លេស។

width=420

គួរបញ្ជាក់ផងដែរ  ក្រុមគ្រួសាររបស់នាង បន្ទាប់ពីទទួលបានព័ត៌មានមួយនេះ  ពិតជាមានក្តីរន្ធត់ជាខ្លាំង ខណៈពួកគេបាននិយាយថា  វាគឺជាសោកនាដកម្មមួយដ៏គួរអោយសោកស្តាយបំផុត។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ  Royal Preston Hospital  បន្ទាប់ពីនាងត្រូវបានបញ្ជូនសង្គ្រោះនៅទីនោះ តាមរយៈឧទ្ធម្ភាភចក្រ។

width=419

យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់  ​អោយដឹងថា  ពួកគេនឹងធ្វើការតាមដានស៊ើបអង្កេត  ទៅលើករណីខាងលើនេះ  ខណៈពេលដែលពួកគេមានការងាយឆ្ងល់ជាខ្លាំងថាតើវាអាចកើតមានឡើងបានយ៉ាងដូចម្តេច ក៏ព្រោះតែខ្លាទាំងអស់ដែលមាន  ត្រូវបានឃុំនៅក្នុងរបាំងការពារ  ស្របពេលដែលបុគ្គលិកទាំងអស់នឹងមិនមានហានិភ័យចំពោះអាយុជីវិតនោះទេ។

ខ្លាកំណាច  ដែលបានបើកការវាយប្រហារទៅលើបុគ្គលិកស្រីវ័យ  ២៤ ឆ្នាំខាងលើនេះមានទម្ងន់ដល់ទៅជាង ៣០០ គក ឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ