ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស spy កាលពីពេលកន្លងទៅនោះ បានបញ្ជាក់អោយដឹងថា ទាហានរុស្ស៊ីម្នាក់ រងនឹងការចោទប្តឹង បន្ទាប់ពីគាត់បានបើករថគ្រោះទៅបុកនឹង បង្គោលដងគោម ខណៈពេលដែលខ្លួនកំពុងតែស្រវឹង។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ ក៏ត្រូវបានថតជាវីដេអូជាប់ ពីសំណាក់ប្រជាជនក្នុងស្រុកឈ្មោះ Iva n Ivanov in Ryazan ស្របពេលដែលលោកបានបង្ហោះវាចូលទៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយម youtube កាលពីថ្ងៃទី ៣០ មីនា កន្លងទៅ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ វីដេអូ មួយនេះ ទទួលបានការទស្សនាដល់ទៅជិត ៨ សែនដង ។ ដូច្នេះដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy