ប័ណ្ណកម្មសិទ្ធិបញ្ហាថ្មីមួយរបស់ Apple បង្ហាញថា បណ្ដាទូរស័ព្ទ iPhone ជំនាន់ក្រោយៗរបស់ក្រុមហ៊ុននេះ នឹងមិនមានរន្ធសម្រាប់ដោតខ្សែបញ្ចូលថាមពលថ្មទៀតនោះទេ។ នេះគឺជាគំនិតល្អមួយ ដែលនឹងជួយឱ្យស្មាតហ្វូននេះ កាន់តែមានរូបរាងស្រស់ស្អាត។

ប័ណ្ណកម្មសិទ្ធិបញ្ហាដែលត្រូវបានដាក់ពាក្យសុំចុះឈ្មោះកាលពីឆ្នាំ ២០១៣ នេះ ត្រូវបានប្រកាសបង្ហាញកាលពីថ្ងៃទី ២កន្លងទៅ។ Apple បានរៀបរាប់ថារន្ធសាកថ្មរបស់ស្មាតហ្វូននាពេលអនាគតរបស់ខ្លួន នឹងត្រូវបានលាក់នៅខាងក្នុងម៉ាស៊ីន មិនអាចមើលឃើញ។
ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីអាចបញ្ចូលថាមពលថ្មទូរស័ព្ទបាន? ចម្លើយរបស់ Apple គឺថាសាកតាមរយៈឡូហ្គូផ្លែប៉ោមនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទ។ ក៏ប៉ុន្តែ យើងនៅមិនទាន់ដឹងច្បាស់ថា Apple នឹងប្រើបច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ឬបច្ចេកវិទ្យាថ្មីណាមួយនោះដែរ។
បច្ចុប្បន្ន មានស្មាតហ្វូនលំដាប់កំពូលៗជាច្រើន បានបំពាក់បច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ដូចជា Galaxy S6 ជាដើម ប៉ុន្តែ Apple នៅតែស្មោះចំពោះវិធីចាស់របស់ខ្លួន ហើយជាលទ្ធផល iPhone 6 និង 6 Plus មិនមានបច្ចេកវិទ្យាសាកថ្មគ្មានខ្សែ។
យ៉ាងដូច្នេះហើយ គេជឿថា Apple ក៏ប្រហែលជានឹងមិនបំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែដល់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ព្រោះវានៅមានបញ្ហាខ្លះ។ Apple អាចនឹងប្រើបច្ចេកវិទ្យា magnetic ក្នុងការសាកថ្ម ដូចទៅនឹង Apple Watch។ ប៉ុន្តែ មិនសិនមិនមានរន្ធសម្រាប់បញ្ចូលថាមពល តើយើងនឹងតភ្ជាប់ទិន្នន័យដោយរបៀបណា?

ឡូហ្គូផ្លែប៉ោម និងអក្សរ iPhone នៅផ្នែកខាងខ្នងទូរស័ព្ទ
នឹងមានប្រយោជន៍ក្នុងការបញ្ចូលថាមពលថ្ម
ទោះជាយ៉ាងណាក៏ដោយ បើសិនប័ណ្ណកម្មសិទ្ធិបញ្ហានេះ ត្រូវបាន Apple យកមកប្រើប្រាស់ជាក់ស្ដែង នោះអ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី នឹងមិនចាំបាច់ព្រួយបារម្ភច្រើនអំពីបញ្ហាដែលកើតឡើងដោយសារការដោត ដោះក្បាលឆ្នាំងសាកថ្មទៀតនោះទេ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Businessinsider