យល់ដឹង៖ តាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃអង្គារណាសា ពេលថ្មីៗនេះបានអោយដឹងថា ក្រៅពីការសិក្សាដ៏ស្វិតស្វាញលើភពព្រះអង្គារ គេក៏មានការសិក្សាលើគន្លងតារាវិថីផ្សេងៗដែរ។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអង្គការ ក៏បានរកឃើញភពពីរ ឬតារាពីរផ្សេងទៀត ដែលនៅជិតភពផែនដីយើងនេះ។

តាមការបកស្រាយរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា តារាទាំងពីនេះ គឺកើតឡើងមុនភពផែនដីយើងតាំងពី ៤,៩០០ ឆ្នាំមុនម្លេះ ម៉្យាងទៀតវាវិលជុំវិញផែនដីយើងទៀតផង។ ភពទាំងពីរគឺមានឈ្មោះថា Binary និង Orbitinary ។

ទោះបីជាគេមិនទាន់សិក្សាចាស់អំពី Obitinay ក៏ដោយ តែ Binary ឬ Goldiocs Zone គឺជាភពមួយ ដែលមិនក្ដៅពេក មិនត្រជាក់ពេក ពោលវាអាចគាំទ្ររាល់អាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិទាំងអស់ បានដូចភពផែនដីយើងអញ្ចឹង។ រាលការស្រាវជ្រាវ លើពីភពទាំងពីរយើងរងចាំមើល ពីអង្គការណាសា បន្ដទៀត៕
ដោយ៖ រក្សាប្រភព៖ dailymail