ព័ត៌មានអន្តរជាតិ ៖ ក្មេងបុ្រសតូចវ័យ ២ ឆ្នាំម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅឯសួនសត្វ Pittburgh   សហរដ្ឋអាមេរិក  បន្ទាប់ពីគេបានធ្លាក់ចូលទៅក្នុងរបងការពារពីហ្វូងសត្វឆ្កែព្រៃ នេះ​បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Sky ។

width=466          កន្លែងកើតហេតុ សួនសត្វ Pittburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក

លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបន្ថែមអោយដឹងផងដែរថា ក្មេងប្រុសតូចវ័យ   ២ ឆ្នាំរូបនោះ  បានធ្លាក់ចូលទៅក្នុងរបងការពារពីកំពស់ ១១ ហ្វឺត    បន្ទាប់ពីមា្តយរបស់គេ  បានទុកចោលដោយធ្វេសប្រហែស ។   ភ្លាមៗនោះ  កាលដែលហេតុការណ៍នេះហើយ   អ្នកទស្សនាផ្សេងទៀត ក៏បានរួសរាន់  ប្រាប់ដល់ក្រុមសន្តិសុខអោយធ្វើការជួយសង្គ្រោះ ស្របពេលដែលពួកគេបានដេញឆ្កែព្រៃ ៣ ក្បាលដកថយ  និងមួយក្បាលចុងក្រោយត្រូវបានបាញ់សម្លាប់នៅហ្នឹងកន្លែង។

width=466                   លោកស្រី Barbara Baker ជា CEO ប្រចាំសួនសត្វ Pittsburgh

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី Barbara Baker ដែលជានាយកប្រចាំសួនសត្វ Pittsburgh ក៏បានបន្ថែមថា​ ត្រូវប្រឹងប្រែងអស់ពីលទ្ទភាពក៏ដូចជា ធ្វើយ៉ាងណាក៏ដោយ ដើម្បីជួយសង្រ្គោះក្មេងប្រុសតូចនោះ  តែជាអកុសល  ក្មេងប្រុសតូចនោះ  ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ស្របពេលដែលមន្រ្តីប៉ូលីស មិនទាន់បានបញ្ជាក់អត្តសញ្ញាណក្មេងបុ្រសតូចរូបនេះ និងម្តាយវ័យ ៣៤ ឆ្នាំនោះទេ៕

ដោយ ៖ ពិសីប្រភព ៖ Sky