ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស​ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ចិនបានដាក់ដំណើរការនូវខ្សែរថភ្លើងជាលើកដំបូងរបស់ខ្លួន ក្នុងការរត់កាត់ផ្លូវទឹកវែងបំផុតនៅប្រទេសនេះ។

width=474

គួរបញ្ជាក់ផងដែរថា ការដាក់អោយដំណើរការនូវខ្សែរថភ្លើងជាលើកដំបូងរបស់ខ្លួន ក្នុងការរត់កាត់ផ្លូវទឹកវែងបំផុតនៅប្រទេសនេះ  គឺវារត់កាត់ទន្លេ  Yangtze ស្របពេលដែលបានចំណាយថវិកាដល់ទៅ  ២ ,៣៧  ពាន់លានដុល្លារឯណោះ ក្នុងការកសាងផ្លូវដែកមួយនេះ ដោយធ្វើការភ្ជាប់ពីតំបន់ Wuchang ទៅតំបន់ Hankou ។

គួររំឭកផងដែរថា ទន្លេ  Yangtze គឺជាទន្លេវែងបំផុតនៅអាស៊ីនិងជាទន្លេវែងជាគេបំផុតលំដាប់ទី៣ នៅលើពិភពលោក។

width=474

             ផែនទីទន្លេ Yangtze វែងបំផុតនៅអាស៊ី មានទីតាំងស្តិតនៅក្នុងប្រទេសចិន

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា​  ការដាក់ដំណើរការនូវខ្សែរថភ្លើងរត់ឆ្លfងកាត់ផ្លូវទឹកដ៏វែងជាងគេលើកនេះ  វាគឺជាភាពងាយស្រួលមួយ ក្នុងការឆ្លងកាត់ទន្លេមួយនេះ ដោយចំណាយពេលត្រឹមតែ ៣ នាទីតែប៉ុណ្ណោះ ស្របពេលដែលចរាចរណ៍ក៏ត្រូវបានបញ្ជៀសមិនអោយមានភាពកកស្ទះ  នៅលើស្ពានដូចកាលពីមុននោះទេ ខណៈពេលដែល វានឹងដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរយ៉ាងហោចណាស់ ៥០០,០០ នាក់ក្នុងមួយថ្ងៃៗ៕

ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily