ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីបានកើតកូនខា្លឃុំដ៏តូចមួយហើយនោះ មេខ្លាឃ្មុំ Tuan Tuanនិងបាខ្លាឃ្មុំYuan Yuan ពិតជាមានមោទនាភាពជាខ្លាំង តែអ្វីដែលរឹតតែធ្វើអោយអ្នកលេងប្រព័ន្ធអ៊ិនធើណេត មានការចាប់អារម្មណ៍នោះគឺថា មេខ្លាឃ្មុំទាំងពីរក្បាលនេះ ពិតជាមិនចង់ទៅណាឆ្ងាយនោះទេ ពោលគឺ ព្យាយាមសម្លឹងមើលកូនតូចរបស់ខ្លួន តាមចម្រឹងដែកទ្វារថែមទៀតផង។

គួររំឭកផងដែរថា មេខ្លាឃ្មុំទាំងពីរក្បាលនេះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកពីកូនតូច Yuan Zai របស់ខ្លួន បន្ទាប់ពីគេទើបតែបានកើតឃើញពិភពលោក ដ៏ស្រស់ស្អាតនេះនៅឯសួនសត្វតៃប៉ិ ប្រទេសតៃវ៉ាន់។

បើទោះជាមិនបានមើលឃើញ ក៏ដូចជាប៉ះកូនរបស់ខ្លួនផ្ទាល់យ៉ាងណាក៏ដោយ តែមេខ្លាឃ្មុំទាំងពីរក្បាលនេះ ត្រូវបានអនុញ្ញាតអោយមើលឃើញកូនរបស់ខ្លួនពីចម្ងាយ តាមរយៈចម្រឹងដែកបង្គួច ។ គួរបញ្ជាក់ផងដែរថា កូនខ្លាឃ្មុំតូច Yuan Zai បានកើតកាលពីថ្ងៃទី៦ កក្កដាកន្លងទៅ ដោយមានទម្ងន់ប្រមាណជាង ២៤៣ ក្រាម។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ដោយ ៖ ពិសីប្រភព ៖ metro