បើយោងតាមប្រភពសារព័ត៌មាន  News.sky ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា លោកតាវ័យ  70​   ឆ្នាំម្នាក់ត្រូវបានក្រុមភា្នក់ងារប៉ូលីសបានធ្វើការជួយសង្រ្គោះ បន្ទាប់ពីគាត់បានជាប់ទៅនឹងក្រហែងភ្នំ ប្រទេសអូទ្រីស អស់រយៈពេលដល់ទៅ 6 ថ្ងៃ។

គួរបញ្ជាក់ផងដែរថា   បើយោងតាមរបាយការណ៍បានអោយដឹងថា លោកតាដែលមានវ័យ 70 ឆ្នាំនឹងមានសញ្ជាត្តិជាជនជាតិអាល្លីម៉ង់  បានជាប់កាំងទៅនឹងក្រហែងភ្នំ   Laengentaler Weisskogelនាភាគខាងលិចប្រទេសអូទ្រីស ដល់ទៅរយៈពេល ៦ ថ្ងៃឯណោះ បន្ទាប់ពីមានការធ្វេសប្រហែសខណៈពេលដែលគាត់កំពុងឡើងភ្នំ។

/

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែលបានបន្ថែមថា  លោកតាដែលសុំមិនបញ្ជេញឈ្មោះរូបនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានជួយសង្គ្រោះ ដែលក្រោយមកក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរថា    គាត់គ្មានគ្រោះថ្នាក់ដល់ជីវិតអ្វីនោះទេពោលគឺ គាត់គ្រាន់តែរាងអស់កំលាំងបន្តិច នឹងសីតុណ្ហភាពក្នុងខ្លួនរាងត្រជាក់បន្តិច។

/

គួររំឮកផងដែរថា បើយោងតាមសម្តីប៉ូលីសបានបញ្ជាក់យ៉ាងច្បាស់ នឹងលាន់មាត់ថា ៖ លោកតាវ័យ70​  ឆ្នាំម្នាក់នេះពិតជាមានសំណាងមែន  ដោយគាត់នៅតែបន្តមានជីវិត  ស្របពេលដែលគាត់បានជាប់កាំងទៅនឹងក្រហែងភ្នំដល់ទៅ  6 ថ្ងៃ  ដោយមិនមានអាហារបរិភោគអ្វីនោះទេ  តែសំណាងដែរដែលលោកតាមាន​ទឹកនៅជាប់នឹងខ្លួន៕

ដោយ ៖ មង្គលប្រភព ៖ news.sky