ព័ត៌មានអន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានវិទ្យុក្រៅប្រទេស​ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា លោក​បារ៉ាក់​អូបាម៉ា​  ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក  ដែល​ទើប​​ជាប់​ឆ្នោត​​មួយអាណត្តិទៀត​​នេះ នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​​នៅ​​តាមបណ្តា​​ប្រទេស​ជា​​ច្រើន នៅ​លើ់ទឹកដីអាស៊ី​។

width=483

គួរបញ្ជាក់ផងដែរថា មន្រ្តី​​កម្ពុជា ​និយាយថា ​មានការ​រំពឹងថា ​លោក ​បារ៉ាក់អូបាម៉ា ​នឹង​​ធ្វើ​ទស្សន​កិច្ច​​នៅ​​រាជធានី​ភ្នំពេញ ​ក្នុងអំឡុង​​ការ​​ប្រជុំ​កំពូល​​អាស៊ាន ​ដែលនឹង​​បញ្ចប់នៅ​ថ្ងៃទី​២០ ​ខែ​​វិច្ឆិកា។​ស្របពេលដែល មន្រ្តីភូមា​​ក៏បាន​អោយ​​ដឹងដែរថា  លោក​​ប្រធានាធិបតី​​រូបនេះ ​ក៏នឹង​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដែរ​។

លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តី ​ភូមា ​និយាយថា​លោក​បារ៉ាក់​​​ អូបាម៉ា ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង រ៉ង់ហ្គូន ​ហើយជួប​ជាមួយ​​លោក​​ប្រធានាធិបតី ​Thein ​Sein  ​និង​លោក​​ស្រី ​ ​អាំង​​សាន ស៊ូជី ​មេដឹកនាំ​​បក្សប្រឆាំង​។​   សេតវិមាន​​នៅមិន​ទាន់​បាន​បញ្ជាក់អំពី​ដំណើរ​ទស្សនកិច្ច​របស់​​លោក​​ប៉ារ៉ាក់ ​អូបាម៉ា​នេះទេ​៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ radioaustralia