ខ្សែភាពយន្ដរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ចំនួន ៣ រឿង នឹងធ្វើឱ្យទស្សនិកជន ជក់ចិត្ដដិតអារម្មណ៍ ជាមួយនឹងទេពកោសល្យសម្ដែងរបស់តារាទាំងនេះ ។

តារាសម្ដែង Mario Maurer និង Yaya Urassaya

/

ទស្សនិកជនជាច្រើន រំភើបរីករាយក្នុងការទស្សនា ការសម្ដែងរបស់ Mario Maurer និង Yaya Urassayaនៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Kue Thur” ។ ម្យ៉ាងទៀត​ខ្សែភាពយន្ដភាគថ្មីនេះ នឹងផលិតដោយតារាស្រី Anne Thongprasom ។

តារាសម្ដែង Great Warintorn និង Ice Preechaya

/

លោក Great Warintorn មិនធ្លាប់សម្ដែងរួមជាមួយកញ្ញា Ice Preechaya ពីមុនមកទេ នៅក្នុងខ្សែភាពយន្ដភាគថៃ ។ ប្លែកអី ក្នុងពេលឆាប់ៗខាងមុខនេះ តារាដ៏ស្រស់សោភាទាំងពីរ នឹងសម្ដែងរួមគ្នា នៅក្នុងការថតឡើងវិញរឿង “Plerng Payu”។

តារាសម្ដែង Nadech Kugimiya និង Bow Maylada

/

ក្រោយចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 តារា Bow Maylada ទទួលបានឱកាសដ៏ប្រសើរ ក្នុងការសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Mon Ruk Nong Pak Ka Yang” ជាមួយនឹងតារា Nadech Kugimiya ។ ខ្សែភាពយន្ដភាគនេះ ត្រូវបានផលិតដោយ P’ Off Pongpat ដែលជាផលិតករខ្សែភាពយន្ដភាគដ៏ពេញនិយមប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate