ករណីចាប់ចោរមួយកាលពីពេលថ្មីៗនេះ នៅប្រទេស ត្រូវបានគេបង្ហោះ និងចែករំលែកពេញបណ្ដាញសង្គម ដោយសារតែសកម្មភាពប្រើក្បាច់គុនដ៏អស្ចារ្យរបស់ជនរងគ្រោះ។

/

ដំបូង ចោរជិះម៉ូតូម្នាក់នៅចិន បានលួចយកទូរស័ព្ទរបស់អ្នកបើកបរឡានធំម្នាក់។ ពេលនោះ អ្នកបើកបរឡានធំមើលឃើញ ប៉ុន្តែមិនអាចដេញតាមទាន់។

ក្នុងថ្ងៃជាមួយគ្នានេះ ចោរនោះក៏បានបង្ហាញខ្លួនជាថ្មីនៅលើដងផ្លូវដដែល។ ឃើញដូច្នេះ ម្ចាស់ទូរស័ព្ទ បានរត់មកចាំពីមុខម៉ូតូ រួចប្រើជើងកន្ត្រៃហោះ ដើម្បីផ្ដួលចោរម្នាក់នេះ។

កាមេរ៉ាសុវត្ថិភាពនៅ Foshan ខែត្រ Guangdong ប្រទេសចិន ថតបានសកម្មភាពទាំងស្រុងនៃហេតុការណ៍នេះ។

/

កាមេរ៉ានេះបង្ហាញថា ជនរងគ្រោះបានប្រើក្បាច់គុនកុងហ៊្វូ ដើម្បីធាក់ទៅលើទ្រូងរបស់ចោរ បណ្ដាលឱ្យចោរនេះ ដួលទៅលើដី។ ក្រោយមក ជនរងគ្រោះ ក្រោកឈរ រួចដាក់មួយដៃទៅលើត្រចៀករបស់ចោរ។ ពេលនោះ ចោរនេះហាក់ភ័យស្លន់ស្លោ ក៏ប្រញាប់យកទូរស័ព្ទសងមកម្ចាស់ដើមវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៨ធ្នូ នេះបើតាមទំព័រ Daily Mail ។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail