David Beckham ត្រូវបានគេដឹងថាជាកំពូលកីឡាករបាល់ទាត់មួយរូបវ័យ ៣៧ ឆ្នាំដែលកើតចេញពីការកសាងរបស់ក្រុម Manchester United និងសាងឈ្មោះជាកីឡាករល្បីក្រោមអាវរបស់ ManutdReal Madrid និង LA Galaxy របស់អាមេរិក។មកដល់ពេលនេះគេមានកូន ៤ នាក់ហើយ ដែលក្នុងនោះ ៣ នាក់ដំបូងគឺជាកូនប្រុសនិងកូនពៅគឺជាកូនស្រី កូនប្រុសទាំងបី របស់គេគឺ Brooklyn Beckham Romeo Beckham និង Cruz Beckhamដែលគេរំពឹងក្នុងការស្នងតំណែងបាល់ទាត់របស់ឪពុក។បន្ទាប់ពីធ្វើដំណើរមកកាន់អង់គ្លេសវិញដើម្បីបើកហាងលក់សម្លៀកបំពាក់ថ្មីនោះគេបានដាក់កូនប្រុសទាំង ៣ របស់គេឱ្យចូលក្នុងក្រុម Chelsea ដើម្បីចាប់ផ្ដើមហ្វឹកហាត់ផងដែរ។ គេបានឱ្យដឹងថា កូនប្រុសច្បងរបស់គេនឹងត្រូវបានដាក់ឱ្យហាត់ក្នុងក្រុម U11 ហើយពីរនាក់ទៀតនឹងត្រូវបានដាក់ឱ្យហាត់ក្នុងក្រុម U9៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14