អន្តរជាតិ ៖​ យោងតាមអត្ថបទផ្សាយ   របស់ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpostដែលទើបតែបានចេញផ្សាយកាលពីសុក្រ សប្តាហ៍កន្លងទៅនេះ បានអោយដឹងថា ស្រ្តីម្នាក់ត្រូវបាន រកអោយឃើញថា   បានទទួលរងរបួសច្រមុះជាទម្ងន់    ខណៈពេលដែលមានការវាយប្រហារ   ពីសំណាក់សត្វឆ្កែកំណាចមួយក្បាល  តែអ្វីដែលនឹកស្មានមិនដល់នោះ គឺថាស្វាមីរបស់លោកស្រី បានចូលជូយអន្តរាគមន៍ ដោយខាំវាយបកសត្វឆ្កែនោះវិញ ។ គូស្វាមីភរិយាមួយគូនេះ មានឈ្មោះ Caren និង Laine Henry ។

width=445

width=445

គួរបញ្ជាក់ផងដែរថា    គូស្វាមីភរិយាមួយគូនេះ  ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង  Madrid ប្រទេសអេស្ប៉ាញ ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរថា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ មានឆ្កែកំណាចមួយក្បាលទម្ងន់ជាង ៥០ ផោន បានស្ទុះចេញមកពីសួនច្បារមួយកន្លែង និងបានបើកការវាយប្រហារមកលើពួកគេតែម្តង​ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖  huffingtonpost