សុខភាព៖ ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា បានលើកឡើថា ត្រីសេះបង្កង់ដែលត្រូវបានគេយក ទៅសិក្សាអំពីហ្សែនជាញឹកញាប់ ប្រហែលជាគន្លឺះមួយដើម្បីជួយ ព្យាបាលអាការៈភ្នែកងងឹត។
ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ Alberta ប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ថា កោសិការរបស់ត្រីម្យ៉ាង ដែលមានសម្បុរដូចសេះបង្កង់ ឬ ត្រីសេះបង្កង់ អាចជួយព្យាបាលភ្នែកឲ្យភ្លឺ អាចមើលឃើញច្បាស់ឡើងវិញ។ ដោយឡែក ហ្សែនរបស់ត្រីប្រភេទនេះត្រូវបានគេដឹងថា ជួនកាលវាមិនមានលក្ខណៈដូចជាកោសិការបស់មនុស្សនោះទេ ក៏ប៉ុន្តែកោសិការបស់វាអាចព្យាបាលភ្នែកមនុស្សឲ្យភ្លឺឡើងវិញបានយ៉ាងមានប្រសឹទ្ធភាព។ លោក Allison បាននិយាយថា៖ នេះគឺជាលើកទីមួយហើយដែលពួកយើងបានរកឃើញកោសិកាត្រី ដោយអាចព្យាបាលជំងឺងងឺតភ្នែកបាន។ ទន្ទឹមគ្នានេះដែរ ការសិក្សាស្រាវជ្រាវនៅឡើងក្រោយ នឹងត្រូវបានធ្វើឡើងម្តងទៀតដើម្បីបញ្ជាក់ ឲ្យបានច្បាស់ថាត្រីសេះបង្កង់នេះ ពិតជាអាចធ្វើឲ្យភ្នែកភ្លឺឡើងវិញបាន។
