អាមេរិក៖ តាមការអោយដឹងពីទស្សានាដ្ដីរថយន្ដ ប្រចាំក្នុងសហរដ្ឋអាមេរិក ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ថ្មីៗនេះផងដែរ ក្រុមហ៊ុនផលិតរថយន្ដ ទាំងអស់បាននាំគ្នាធ្វើការតាំងពិព័រណ៍ នូវម៉ូតរថយន្ដរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៣។
ប្រភពដដែល បានអោយដឹងថា ការតាំងពិព័រណ៍ដ៏ធំនេះ ត្រូវបានគេប្រារព្ធឡើងក្នុងទីក្រុងLas Vegas សហរដ្ឋអាមេរិក។ អ្វីដែលអស្ចារ្យនោះ គឺថា ការតាំងពិព័រណ៍នេះ ត្រូវបានចូលរួមដោយប្រធានក្រុមហ៊ុនរថយន្ដធំៗជាច្រើននាក់ ដែលមកពីជុំវិញពិភពលោក ដូចជាចិន អាឡឺម៉ង់ ចក្រភពអង់គ្លេស និងអ៊ីតាលីផងដែរ។
គួររំលឹលផងដែរថា ការតំាងពិព័រណ៍នេះ មិនត្រឹមតែដាក់បង្ហាញនូវរថយន្ដ ល្អៗសម្រាប់ឆ្នាំ២០១៣ ជាច្រើនគ្រឿងនោះទេ តែវាថែមទាំង អមទៅទៅដោយតារាស្រីស្អាតៗច្រើនាក់ទៀតផង៕






ដោយ៖ វត្ដីប្រភព៖ carmagezine