បើយោងតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយនាប៉ុន្មានមុននេះ បានអោយដឹងថា មានស្រ្តីម្នាក់បានសំលាប់កូនរបស់ខ្លួន រហូតទាល់តែស្លាប់ ដោយបានប្រើប្រាស់ដុំថ្ម។

លើសពីនេះទៅទៀត   បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា   ស្រ្តីរូបនោះរស់នៅក្នុងតំបន់ Madurai  ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា  ត្រូវបានក្រុមភ្នាក់ងារសមត្តកិច្ចបានធ្វើការឃាត់ខ្លួន បន្ទាប់ពីបានសំលាប់កូនប្រុសរបស់ខ្លួនវ័យ 30 ឆ្នាំ។

width=486

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ ដែលស្រ្តីជាម្តាយ   បានសំលាប់កូនប្រុសរបស់ខ្លួន   ដោយដុំថ្មទម្ងន់ធ្ងន់    រហួតទាល់តែស្លាប់នៅត្រង់ក្យាលបន្ទាប់ពីពួកគេបានមានជំលោះនឹងគ្នា  ហើយស្របពេលដែលកូនប្រុសរូបនោះស្តិតនៅក្នុងស្ថានភាពស្រវឹងផងដែរ។

ទន្ទឹមនឹងនេះ បើតាមប្រភពព័ត៌មានដដែលបានបន្ថែមថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះ Petham-mal វ័យ 50 ឆ្នាំ នឹងកូនប្រុសដែលជាជនរងគ្រោះ មានឈ្មោះ Pon Irulan វ័យ 30 ឆ្នាំ៕

ដោយ ៖ រិទ្ធីប្រភព ៖ asiaone