ជីវិតរស់នៅ
>
យល់ដឹង
ធ្លាប់តែញ៉ាំតែស៊ុបមាន់ស ឥឡូវសាកធ្វើស៊ុបមាន់ខ្មៅញ៉ាំម្ដងមើល៎ម៉េចដែរ!!!
11/08/2018 11:39
គ្រឿងផ្សំ
មាន់ខ្មៅ
ការុត
មីសួ
ពុទ្រាហាល
សាច់មៀនហាល
គ្រាប់ឈូក
ផ្កាចេកហាល
ផ្សិតត្រចៀកកណ្តុរ
ផ្សិតឈើ ឬផ្សិតចំបើង
ស្បែកជ្រូកបំពង
ពពុះសណ្តែក
មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប
របៀបធ្វើ
ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
លីងខ្ទឹមបារាំងហាន់ល្អិត អោយឡើងក្រហមឈ្ងុយ រួចទើបចាក់ខ្ទឹមសចូល លីងអោយក្រហមចូលគ្នា បន្ទាប់មក ចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃទាំងអស់ចូល ដាំអោយពុះចូលជាតិគ្នា។
នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។
ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។
ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។
ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់ ដែលកំពុងពុះលើចង្ក្រាន ដាក់ទៅក្នុងចានសម្ល ទើបរោយស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុនពីលើ។ យើងត្រូវទទួលទានស៊ុបនេះ នៅពេលក្តៅៗ ទើបឆ្ងាញ់ ៕
ដោយ៖ សារ៉ាត
ប្រភព៖ camlocation
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ហេតុផល ៧ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត ចេញពីបេះដូង
22/03/2019 15:34
ហេតុអ្វី ខ្ញុំមិនប្រសើរដូចគេ? វគ្គ១
27/02/2019 12:05
វីធីរក្សាជីវិតគូឲ្យបានយួរអង្វែង
20/02/2019 14:36
មិននឹកស្មានថា ស្លឹកត្របែកក៏អាចព្យាបាលរោគស្រ្ដីប្រភេទនេះបានដែរ!
09/02/2019 09:08
វិធីទាក់ចិត្ដបុរសឱ្យលង់ស្នេហ៍នឹងអ្នក ដែលអ្នកមិនធ្លាប់ដឹង
30/01/2019 15:08