ការពិសោធភាពរឹងមាំរបស់ iPhone 7 ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ ហើយលើកនេះ គឺគេយកទូរស័ព្ទ Nokia 3310 មកធ្វើជាពូថៅដើម្បីដំទៅលើស្មាតហ្វូន iPhone 7។

iPhone 7 ទប់ទល់ជាមួយពូថៅ Nokia 3310
ការពិសោធនេះ បានបង្ហាញថា iPhone 7 ពិតជាមានភាពរឹងមាំ ព្រោះរូបរាងរបស់វានៅដដែល លើកលែងតែកញ្ចក់ការពារកាមេរ៉ាក្រោយត្រូវបែក បន្ទាប់ពីទទួលរងការ “វាយប្រហារ” ពីពូថៅ Nokia 3310។

កញ្ចក់ការពារកាមេរ៉ាក្រោយរបស់ iPhone 7 ត្រូវបែក
ចំណែកពូថៅដែលជាទូរស័ព្ទ Nokia 3310 ដែលល្បីថារឹងមាំ ក៏ត្រូវបែកគែមខាងក្រោម។
ដើម្បីកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ ៖ បុត្រាប្រភព ៖ Youtube