យោងតាមគេហទំព័រ Daradaily លោក James Jirayu និងកញ្ញា Bow Maylada ចាប់ដៃគូសម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Ayutthaya Maha Raruay” ។  ប្រភពដដែល បានបន្ថែមទៀតថា ខ្សែភាពយន្ដភាគថ្មីនេះ ដឹកនាំសម្ដែងដោយលោក Mai Pawat ដែលជាដាយរ៉ិចទ័រដឹកនាំរឿងដ៏ពេញនិយមគឺរឿង “Buppesunnivas” ។

/

នៅដើមឆ្នាំ ២០២០ កញ្ញា Bow Maylada បានបង្ហោះរូបថតរបស់នាងជាមួយនឹងលោក James Jirayu និងក្រុមផលិតកម្មដទៃទៀត នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង ។ មិនតែប៉ុណ្ណោះ នាងបានសរសេរថា “ខ្សែភាពយន្ដមួយរឿង បានថតចប់ហើយ” ។

/

អ្នកគាំទ្រជាច្រើន មានក្ដីរំភើបរីករាយ ដែលបានលឺដំណឹងនេះ ដោយសារតែកញ្ញា Bow Maylada លោក James Jirayu មិនធ្លាប់សម្ដែងរួមគ្នា ពីមុនមកទេ ។  ខ្សែភាពយន្ដភាគថ្មីនេះ ពុំទាន់បង្ហើបឱ្យដឹងពីកាលបរិច្ឆេទចាក់បញ្ចាំងនៅឡើយទេ ។  ដូច្នេះ សូមតាមដាន នូវព័ត៌មាន updates អំពីខ្សែភាពយន្ដថ្មីនេះទាំងអស់គ្នា ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates