អាឡឺម៉ង់៖ តាមការអោយដឹងពីទស្សនាដី Nexday របស់អាឡឺម៉ង់បានអោយដឹងថា ពេលថ្មីៗនេះ ក្រុងហ៊ុនផលិតរថយន្ដ ប្រចាំទីក្រុងប៊រលីណបាន កែច្នៃរថយន្ដម៉ាក Jaguar F- Type អោយក្លាយទៅជារថយន្ដ ដែលមានរាងអេម ឡួយ និងមើលទៅស៊ិចស៊ីទៀតផង។

តាមការអោយដឹង ក្រុមហ៊ុនផលិតរថយន្ដបានអោយដឹងថា F- Type ត្រូវបានផលិតអោយមានរាងតូចច្រឡឹង ស្ដើងស្រូច ហើយមើលទៅមានលក្ខណៈបែបស៊ិចស៊ី និងអាចមានប្រជាប្រិយភាពផងដែរ។ គួរបញ្ចាក់ផងដែរថា រថយន្ដ F-Type គឺត្រូវបានផលិតឡើង ដោយមានកៅអីអង្គុយតែពីរប៉ុណ្ណោះ (Two- Seaters) ។
នាង Elena Gorhaney ដែលបានទិញរថយន្ដ Jaguar F-Type បានអោយដឹងថា រថយន្ដ Jaguar ពិតជាមានភាពស្រួល ក្នុងការបើកបរ ស៊ីសំាងតិច សុវត្ថិភាព និងអាចបើកបរលើដងផ្លូវឆ្ងាយបានផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្ដមួយនេះ នឹងខិតខំស្វែងរកទីផ្សារ ដើម្បីនំារថយន្ដ Jaguar F-Type ចេញទៅលក់នៅក្នុងទីផ្សារក្រៅស្រុកដែរ ពោលដូចជា តំបន់អឺរ៉ុប អាមេរិក និងតំបន់អាស៊ីផងដែរ។តម្លៃរថយន្ដគឺ ៥៥,០០០ អឺរូ៕
ដោយ៖ រក្សាប្រភព៖ dailymail