បន្ទាប់ពីបញ្ចប់ការធ្វើជាទាហាន កាតព្វកិច្ចរួចមក មិនទាន់បានប៉ុន្មានផង ឥលូវនេះ Rain បានទទួលការហៅអោយថតរឿងថ្មីទៀតហើយ នៅក្នុងហូលីវូដ ជាមួយនិងតារាល្បីៗជាច្រើនរបស់ហូលីវូដ ។
បើយោងទៅតាម ព័ត៌មានដែលផ្តល់ដោយ អ្នកចាត់ការទូទៅរបស់ Rain នោះបានអោយដឹងថាRain និងចូលសំដែងក្នុងរឿងហូលីវូដថ្មី ដែលមានចំណងជើងថា The Prince ។ Rain នឹងចូលរួមសំដែងជាមួយតារាល្បីៗផ្សេងទៀតដូចជា Bruce Willis, John Cusak, 50 Cents ជាដើម ។រឿងនេះនឹងដឹកនាំដោយលោក Brian A ដែល Rain នឹងត្រូវសំដែងជាតួឈ្មោះ Omar ដែលជាមិត្តភក្តិរបស់ Bruce Willis ដែលនៅក្នុងរឿងឈ្មោះ Mark ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop