ព័ត៌មានអន្តរជាតិ ៖  និស្សិតឆ្នាំទី ១ ម្នាក់ មកពីសកលវិទ្យាបុរាណវត្ថុ នៃចក្រភពអង់គ្លេសDurham    University   មានឈ្មោះថា   Alex  Kirton  បានជីករកឃើញក្បាលព្រះ   Romanដែលមានអាយុកាលដល់ទៅ​   ១,៨០០ ឆ្នាំ​  នៅឯកន្លែងចាក់សំរាមបុរាណមួយកន្លែង  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។

width=442                           ក្បាលព្រះ Roman ដែលមានអាយុកាលដល់ទៅ​   ១,៨០០ ឆ្នាំ​

យ៉ាងណាមិញ   បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា ក្បាលព្រះ  Roman មួយនោះត្រូវបានសន្មត់ថា ធ្វើឡើងអំពីថ្មភក់ និងមានវត្តមានចាប់តាំងពីសតវត្សទី ២ ទី ៣ នៃគ.សដោយឡែក   បើយោងតាមសម្តីនិស្សិតឆ្នាំទី ១ វ័យ ១៩ ឆ្នាំរូបនោះអោយដឹងថា ៖ គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង   នៅពេលដែលបានរកឃើញក្បាលព្រះ   Roman  មួយនេះ ខណៈពេលដែល វាជាលើកទី  ២  ក្នុងការចេញប្រតិបត្តិកា រជីករុករកស្រាវជ្រាវ វត្ថុបុរាណរបស់ខ្លួន។

width=436                                   និស្សិតឆ្នាំទី ១ ឈ្មោះ Alex  Kirton វ័យ ១៩ ឆ្នាំ

គួរបញ្ជាក់ផងដែរថា  ក្បាលព្រះ  Roman  មួយនេះត្រូវបាននិស្សិតឆ្នាំទី ១ រូបនេះរកឃើញនៅឯកន្លែងចាក់សំរាមបុរាណរបស់  Roman  មួយកន្លែងដែលមានទីតាំងនៅ Binchester Roman Fort ជិត Bishop Auckland, Co Durham ប្រទេសអង់គ្លេស៕

width=434                    ទីតាំង ដែលបានជីករកឃើញ ក្បាលព្រះ Roman មួយនោះ

width=433

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ