អង្គការ ណាសា  (NASA) ​ បានបង្ហាញអោយឃើញនូវទង់ជាតិរបស់សហរដ្ឋអាមេរិក​ ដែលបានបញ្ជាក់អោយដឹងថា វានៅតែបន្តដោតជាប់ទៅនឹងភពព្រះច័ន្ទដដែល។

គួររំឮកផងដែរថា បើយោងទៅតាមអ្នកវិភាគស្រមោលនៅលើឋានព្រះច័ន្ទនោះ បានអោយដឹងថា  ក្នុងចំណោមទង់ជាតិដែលបានដោតដោយអវកាសចររបស់សហរដ្ឋអាមេរិក  ដែលបានធ្វើការចុះចតជាលើកចុងក្រោយ  កាលពីអំឡុងជាង  4 ទសវត្សមុននៅតែបន្តបក់រវិចនៅទីនោះដដែល។

width=477

លើសពីនេះទៅទៀត  ខណៈពេលណាមួយក៏ដោយអោយតែមានការចុះចត ឬក៏ការទៅដល់របស់អវការចរ ពួកគេតែងតែបន្សល់ទុកនូវទង់ជាតិរបស់ប្រទេសខ្លួននៅទីនោះ ដើម្បីជាសាក្ខីភាព ក៏ដូចជាបង្ហាញអោយឃើញពីសមិទ្ធផលរបស់ប្រទេសនោះ ពោលគឺលោក Neil Armst-rong ដែលជាអវការចរដែលបានធ្វើការទៅដល់ឋានព្រះច័ន្ទមុនគេ  នៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ1969 ក៏បានដោតទង់ជាតិរបស់ប្រទេសខ្លួនផងដែរ។

width=470

ទន្ទឹមនឹងពេលនេះដែរ បេសកម្មចុងក្រោយ ដែលអវការចរធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ គឺនៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 1972 ដែលមកទល់នឹងពេលនេះ បើតាមអ្នកវិភាគ ក៏ដូចជាអ្នកវិទ្យាសាស្រ្ត  បានបញ្ជាក់អោយដឹងថា ទ ង់ជាតិដែលអវកាសចរទាំងនោះបានដោតកន្លងមក  នៅតែបន្តបក់វរិចនៅទីនោះដដែល៕

width=472

ដោយ ៖ រិទ្ធីប្រភព ៖ dailymail