គ្រឿងផ្សំ ៖
– សាច់គោ ៥០០ក្រាមហាន់ដុំៗ – ខ្ទិះដូង ១ចាន – កាពិ ១ស្លាបព្រាកាហ្វេ – ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ – រំដេង ១ដុំហាន់ចំណិតៗ – ស្លឹកក្រូចសើច ៤សន្លឹក – ផ្កាចាន់ ២ដុំ – សំបកឈើអែម ៣ចំណិត – ម្ទេសក្រៀមចិញ្ច្រាំ ៤ស្លាបព្រាបាយ – សណ្តែកដីលីង ៣ស្លាបព្រាបាយ (បុក) – ប៊ីចេង ១ស្លាបព្រាកាហ្វេ – អំបិល ១ចិប – ស្ករត្នោត ១ស្លាបព្រាកាហ្វេ – ប្រេងឆា ៣-៥ស្លាបព្រាបាយ

+ វិធីធ្វើ ៖ ១. មុនដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឲ្យក្តៅ បន្ទាប់មកដាក់រំដេង ស្លឹកក្រូចសើច ផ្កាចាន់ និងសំបកឈើអែមចូល រួចហើយឆាវាមួយសន្ទុះ។ ២. យកខ្ទឹមស និងម្ទេសចិញ្ច្រាំដាក់ចូលឆាបន្តទៀតឲ្យមានខ្លិនឈ្ងុយ ចាំដាក់ស្ករត្នោត កាពិ និងខ្ទិះដូង (ដាក់មុនបន្តិច)កូរវាបញ្ចូលគ្នា។ ៣. បន្ទាប់ពីកូរវារួចហើយ ទើបដាក់អំបិល ប៊ីចេង សណ្តែកដី (ដាក់មុនបន្តិច)ចូល កូរវាមួយភ្លែតដាក់សាច់គោចូលកូរឲ្យចូលរសជាតិ ដាក់ខ្ទិះដូងថែមបន្តិចទៀត រំងាស់ទុកមួយសន្ទុះ។ ៤. យកខ្ទិះដូង ដែលនៅសល់ដាក់ចូលទុកមួយពុះ យកសណ្តែកដីដែលនៅសល់ដែរដាក់ចូលជាចុងក្រោយជាការស្រេច ៕

ដោយ៖ សារ៉ាត
ប្រភព៖ letscookwithus