អន្តរជាតិ ៖ ពលរដ្ឋជិត ៨ ម៉ឺននាក់​មកពី ​១២០​ ប្រទេសទូទាំងពិភពលោក​​ បានដាក់ពាក្យដោយមានគោលបំណង        ក៏ដូចជា ស្នើ  ចាកចេញពីភពផែនដី  និង បន្តជីវិតរស់នៅជាអចិន្ត្រៃយ៍នៅលើភពព្រះអង្គារ   នេះបើតាមការដកស្រង់អត្ថបទផ្សាយ  របស់ទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

width=439

ការបើកសម្ពោធការដាក់ពាក្យនេះ ​ គឺកើតឡើងចេញពីកម្មវីធិទូរទស្សន៍ធាតុពិត របស់អង្គការមិនរកប្រាក់ចំណូលរបស់ប្រទេសហូឡង់ ដែលមានឈ្មោះថា  Mars One ។  គម្រោងផែនការរបស់ពួកគេ គឺមហិច្ឆតាជាងមួយទសវត្សរ៍មកនេះដើម្បីបង្កើតបានការតាំងលំនៅថ្មីមួយ នៅលើភពព្រះអង្គារ។

ដោយឡែក វាមានដំណើរការពីរឆ្នាំរួចមកហើយ តែពួកយើងត្រូវការរយៈពេល ៧ ឆ្នាំទៀតដើម្បីបន្តសំរេចនូវមហិច្ឆតាមួយនេះ   ។ លើសពីនេះ  បើយោងតាមគេហទំព័រផ្លូវការរបស់Mars One អោយដឹងថា មានបេក្ខភាព ១៧,៣២៤ នាក់  មកពី  ទ្វីបអាមេរិក បេក្ខភាពមកពីចិន មានចំនួន ១០,២៤១ និង  បេក្ខភាពមកពី អឺរ៉ុប មានចំនួន ៣,៥៨១  បានដាក់ពាក្យទៅរស់នៅលើភពព្រះអង្គារនោះ៕

ដោយ ៖ មង្គលប្រភព ៖ spy