ប្រទេស Jordan   ៖ បើតាមប្រភពពត៌មានបានអោយដឹងថា  សមាជិកសភាម្នាក់របស់ប្រទេសនេះ បានដកកាំភ្លើ់ង ប្រុងបាញ់អ្នករិះគន់គាត់ម្នាក់ ក្នុងអំឡុងកម្មវិធីកិច្ចពិភាក្សាតទល់ ដែលបានផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ កាលពីសប្តាហ៍មុន។

width=488

សមាជិកសភារូបនេះ ត្រូវបានគេបញ្ចាក់អត្តសញ្ញាណដោយមានឈ្មោះថា Mohammed Shawa-bka  ដែលបានមានជម្លោះ  ដោយសារតែកិច្ចពិភិក្សាពីគោលនយោបាយរបស់ប្រទេស  Jordanអាចឈានទៅដល់ការបះបោរដូចទៅនិងប្រទេស  Syria  ជាមួយ និងសកម្មជននយោបាយមួយរូបផ្សេងទៀតដែលមានឈ្មោះថា Mansour Sayf al-Din Murad ។

គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូ ឃ្លីបដែលបានបង្ហោះនៅក្នុងគេហទំព័រ YouTube បានបញ្ចាក់និងបង្ហាញអោយដឹងថា  បុរសទាំងពីរនាក់បានស្រែកគំហកដាក់គ្នាទៅវិញទៅមក ដែលក្រោយមកលោក Shawabka បានដោះស្បែកជើងរបស់ខ្លួន គប់ទៅកាន់លោក Murad ។

ដូច្នេះ   ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ទិដ្ឋភាពរួមនៅពេលសមាជិកសភាបានដក់កាំភ្លើងគំរាមបាញ់  សកម្មជននយោបាយផ្សេងមួយរូបទៀតនោះ  ខណៈពេលដែលកម្មវិធីជជែកពិភិក្សានេះ ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ផងដែរ សូមទស្សនាវីដេអូ clip ខ្លីខាងក្រោមនេះ ៖

ដោយ ៖ រិទ្ធីប្រភព ៖ nydailynews