ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា ស្រ្តីជាម្តាយជនជាតិជប៉ុន វ័យ ២៨ ឆ្នាំមា្នក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា នាងបានធ្វើអោយកូនស្រីវ័យ ១០ ឆ្នាំរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលរឿងមួយនេះ បានកើតឡើងនៅក្នុងក្រុង Fuchu ខេត្ត Hiroshimaប្រទេសជប៉ុន។
គួរបញ្ជាក់ផងដែរថា កូនស្រីតូចដ៏គួរអោយអាណិតរូបនោះ មានឈ្មោះថា Yuma ទើបតែមានមានវ័យ ១០ ឆ្នាំតែប៉ុណ្ណោះ ស្របពេលដែលគេកំពុងតែរៀននៅសាលាបឋមនៅឡើយ រីឯស្រ្តីជាម្តាយ ក៏ដូចជាជនជាប់ចោទរូបនោះវិញ មានឈ្មោះថា Asato Horiuchi វ័យ ២៨ ឆ្នាំ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មូលហេតុចម្បង ដែលបានធ្វើអោយកូនស្រីតូចរូបនោះ បានបាត់បង់ជីវិត ដោយសារតែការធ្វើទុក្ខទោសទោម្នេញ ការប្រើអំពើហឹង្សា និងការមិនយកចិត្តទុកដាក់ ពីសំណាក់អ្នកម្តាយសឹងតែកើតរោគចិត្តទៅលើកូនស្រី។
គួររំឭកផងដែរថា កាលដែលអាចនិយាយបានថា នាងជាម្តាយសឹងតែរោគចិត្ត ពីព្រោះថា Asa-to Horiuchi បានមាន Yuma ចាប់តាំងពីនាងមានវ័យ ១៧ ឆ្នាំមកម្ល៉េះ ស្របពេលដែលមកទល់នឹងពេលនេះ នាងបានលែងលះជាមួយនឹងស្វាមី ៣ ដងរួចមកហើយ ។ មិនត្រឹមតែប៉ុណ្ណោះ លោកយាយរបស់ Yuma ក៏បានចូលរួមចំណែកក្នុងការដែលបានធ្វើអោយ Yuma ស្លាប់បាត់បង់ជីវិតបន្ទាប់ពីលោកយាយរូបនេះ បានប្រើនូវវិន័យដ៏តឺងរឹងជាទីបំផុតចំពោះក្មេងស្របពេលដែលអ្នកម្តាយបានប្រើនូវអំពើហឹង្សា ទាំងផ្លូវកាយ នឹងផ្លូវចិត្ត៕
ដោយ ៖ ពិសីប្រភព ៖ rocketnews24