ការសម្រកទម្ងន់ គឺទាក់ទិនទៅនឹងការវិវឌ្ឍន៍ទម្លាប់ទទូលទានអាហារល្អ ចំពោះសុខភាព។ ខាងក្រោមនេះ គឺជាគន្លឹះ មួយចំនួន ជួយឱ្យអ្នកទទួលទានអាហារដ៏សមស្រប ដើម្បីឱ្យមានរាងស្ល៊ីម ៖

 

កុំអាក់ខានការទទួលទានអាហារ ៖ ចូរទទួលទានអាហារយ៉ាងតិច បីដង ឬ៤ដង ក្នុងកម្រិតតិចឱ្យត្រូវពេល ជារៀង រាល់ថ្ងៃ។ អាហារ ដែលអ្នកទទូលទានគួររួមបញ្ចូល នូវប្រភេទអាហារមួយចំនួនដូចជា ធញ្ញជាតិ ប្រភេទអាហារសម្បូរសារ ធាតុប្រូតេអ៊ីន បន្លែ និងផ្លែឈើ។ អ្នកជំនាញរបបអាហារបានថ្លែងថា ប្រសិនបើអ្នកអាកខានមិនទទួលទានអាហារ វាមិនត្រឹមតែធ្វើឱ្យកម្រិតបំប្លែងអាហារទៅជាថាមពលធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យអ្នកទទួលទានអាហារ ច្រើន នៅពេលបន្ទាប់ទៀតផង។  

/ ត្រូវឱ្យមានតុល្យភាព ចំពោះការទទួលទានអាហារ៖ វាជាប្រការដ៏ឆ្លាតវៃ ក្នុងការជ្រើសរើសការទទួលទានលាយបញ្ចូល គ្នា នូវបន្លែ សារធាតុប្រូតេអ៊ីន ធញ្ញជាតិ សារធាតុរ៉ែ ផ្លែឈើ និងត្រី ដែលសម្បូរដោយអាស៊ីដខ្លាញ់ Omega3 ដែលមាន ប្រសិទ្ធភាពជួយការពារ ជំងឺបេះដូង។   រកុំទទួលទានឱ្យច្រើនហួសប្រមាណ៖ អ្នកជំនាញបានលើកឡើងថា ការចាប់ផ្ដើមដ៏ងាយស្រួល ក្នុងការទទួលទាន អាហារដ៏សមស្រប គឺការអនុវត្ដន៍ការគ្រប់គ្រងបរិមាណអាហារ។ ការប្រើចានអាហារតូច គឺជាប្រការដ៏ឆ្លាតវៃ និងមិន ធ្វើឱ្យអ្នកទទួលទានអាហារច្រើនហួសប្រមាណឡើយ។   ទទួលទានអាហារសម្រន់ប្រកបដោយភាពឆ្លាតវៃ៖ ការសិក្សាស្រាវជ្រាវមួយ​លើកឡើងថា ទទួលទានអាហារសម្រន់ ដូចជា ដំឡូងបារាំងចៀន ឬស្ករសូកូឡា អាចកាត់បន្ថយចំណង់ទទូលទានអាហារច្រើនៗ។ អ្នកជំនាញខាងអាហា រូបត្ថម្ភផ្ដល់អនុសាសន៍ឱ្យទទួលទានអាហារសម្រន់ដូចជា ការ៉ុតស្រស់ ឬផ្លែឈើក្រៀម នៅពេលអ្នកមានអារម្មណ៍ចង់ ទទួលទានអាហារក្រៅពេល។ ម្យ៉ាងទៀត ការទទួលទានផ្លែឈើក៏ជាជម្រើសដ៏ប្រសើរផងដែរ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth