ភ្នំពេញៈ បច្ចុប្បន្នគេសង្កេតឃើញ មានសិល្បករ-សិល្បការិនីជាច្រើន មានការយល់ដឹងពី អត្ថប្រយោជន៍ ក្នុងការចូលរួម ចំណែកផ្តល់ឈាម ដោយស្ម័គ្រចិត្ត ហើយនៅថ្ងៃនេះ តារាចម្រៀងស្រគត់ស្រគំ រូបស្រស់ស្រស់ស្អាតបែបនារីខ្មែរ កញ្ញា សុគន្ធ នីសា បានធ្វើការអំពាវនាវ ឲ្យយុវវ័យនិងក្រុមអ្នកគាំទ្រ នាងចូលរួម បរិច្ចាគឈាមទាំងអស់គ្នា ។

បន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុគន្ធ នីសា បានបង្ហោះរូប ថតស្តែង ឲ្យឃើញពីស្នាម នៅលើដៃរបស់នាង ដែលទើបតែបរិច្ចាគ ឈាមរួចថ្មីៗ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានធ្វើ ឲ្យអ្នកគាំទ្ររបស់នាង មានការកោតសរសើរនាង និងចង់ទៅចូលរួម បរិច្ចាគឈាម ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះទៅដល់ ប្រជាពលរដ្ឋដែលពួកគាត់ មានបញ្ហាគ្រោះថ្នាក់ផ្សេងៗ ហើយត្រូវការឈាម ជាបន្ទាន់នោះ គឺលោកគ្រូពេទ្យ អាចយកឈាម ទៅជួយសង្គ្រោះ ជនរងគ្រោះបាន ទាន់ពេលវេលា ។

តាមរយៈការបង្ហោះរូប នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នោះកញ្ញា សុគន្ធ នីសា មិនត្រឹមតែចង់បង្ហោះឲ្យទស្សនិកជន និងអ្នកគាំទ្រគ្រាន់តែឃើញ Like ឬ Comment តែមួយមុខទេ ។តាមពិតទៅ នាងក៏ចង់ ឲ្យទស្សនិកជនបានឃើញពី ការចូលរួមចំណែក នៅក្នុង សង្គមរបស់នាង និងចង់ឲ្យទស្សនិកជន យុវវ័យទាំងអស់ ត្រូវយល់ដឹង ពីអត្ថប្រយោជន៍សំខាន់ នៅពេលដែលយើងទៅ បរិច្ចាគឈាមមួយប្លោក គឺមានតម្លៃជួយ អាយុជីវិតជនរងគ្រោះ ដែលគាត់ត្រូវការឈាម បន្ទាន់ក្នុង ការជួយសង្គ្រោះជីវិត ជនរងគ្រោះគ្រប់ៗរូប ៕

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល