រាល់ដងធ្លាប់តែស្ដាប់បទចម្រៀងសម័យ បទចម្រៀង Kpop Hip Hop ឬបទចម្រៀងបែបមនោសញ្ចេតនា ហើយភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបរទេសទៀតផង តែថ្ងៃនេះចង់នាំបងប្អូនមិត្តអ្នកអានទាំងអស់ផ្លាស់ប្ដូររសជាតិ មកស្ដាប់បទចម្រៀងស្លូ ជំនាន់ចាស់វិញម្ដងវិញទៅមើល។/ដោយសារតែចង់ផ្លាស់ប្ដូរបរិយាកាសតន្រ្តីថ្ងៃនេះ Camnews សូមគាស់កកាយ រើយកនូវបទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត មួយបទដែលមានចំណងជើងថា អានី មកជូនមិត្តអ្នកអានបានស្ដាប់កំសាន្ត។ បទចម្រៀង អានី នេះចេញយូរណាស់មកហើយដែលជាបទចម្រៀងក្នុងខ្សែភាពយន្តខ្មែររឿង បាត់អូនម្ដេចបាន របស់អ្នកអង្គម្ចាស់ក្សត្រី នរោត្តមរស្មីដែលផលិតក្នុងឆ្នាំ ១៩៦៩ និពន្ធបទភ្លេង និងទំនុកច្រៀងដោយ ប៉ាណ្ណារ៉ាស៊ីរីវុឌ្ឍ។លំហែរអារម្មណ៍ជាមួយបទចម្រៀងដ៏ពិរោះបន្តិចទៅមើល៕

ដោយ៖ ម៉ូកា